Messi ថាព្យាបាលកូវីដ១៩ប្រើពេលយូរជាងការគិតទៅហើយ ទម្រាំជាសះស្បើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែប្រយុទ្ធ Lionel Messi បានជាសះស្បើយពីជំងឺកូវីដ១៩វិញហើយ ក្រោយពីសម្រាកព្យាបាលនៅផ្ទះជាច្រើនថ្ងៃមក ហើយពេលនេះកំពុងសម្រុកហាត់ប្រមូលកម្លាំងឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Messi បានឆ្លងមេរោគកូវីដ១៩ ជាមួយសមាជិកក្រុម PSG ដទៃទៀត ដោយខកខានការប្រកួតជាច្រើនប្រកួតមកហើយ។ អំឡុងពេលព្យាបាលនេះដែរ អតីតកីឡាករ FC Barcelona បាននិយាយដែរថា៖ “ដូចដែលអ្នកដឹង ខ្ញុំបានកើតកូវីដ ហើយពេលនេះចង់អរគុណគ្រប់គ្នាដែលបានផ្ញើសារមកលើកទឹកចិត្ត។ ខ្ញុំចង់ប្រាប់អ្នកគ្រប់គ្នា មេរោគនេះវាប្រើពេលយូរជាងការគិតរបស់ខ្ញុំទៅទៀតដើម្បីព្យាបាល និងត្រលប់មកដូចដើមវិញ។ ពេលនេះខ្ញុំស្ទើរតែជាសះស្បើយនិងមានកម្លាំងធម្មតាវិញហើយ។ ខ្ញុំកំពុងរង់ចាំពេលដើម្បីចូលទីលានវិញ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលឹកថាក្លឹប PSG និងសហព័ន្ធបាល់ទាត់អាហ្សង់ទីន បានយល់ព្រមឱ្យ Messi សម្រាក មិនបាច់ចូលលេងនៅជម្រើសជាតិទេទល់ក្រុមឈីលី និងកូឡុំប៊ីនៅថ្ងៃទី ២៧ ខែមករានិង១កុម្ភៈខាងមុខនេះ ដើម្បីឱ្យគេមានពេលគ្រប់គ្រាន់សម្រាកប្រមូលកម្លាំងវិញ៕ប្រភព Marca

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT