Paul Merson អ្នកវិភាគរបស់ SkySport បញ្ជាក់ថាក្រុម Liverpool មិនមានអ្វីដើម្បីសម្លាប់គូប្រកួតនោះទេ នៅពេលពួកគេមិនមានខ្សែប្រយុទ្ធ Mohamed Salah និង Sadio Mane នោះ។
ប្រកួតទល់ក្រុម Arsenal នៅយប់មិញនេះ ក្រុម Liverpool អវត្ដមាន Salah និង Mane ដោយសារតែពួកគេជាប់ភារកិច្ចនៅជម្រើសជាតិលេងពានរង្វាន់ Africa Cup of Nations ។ ស្របពេលប្រកួតនេះទៀតសោត ក្រុមរបស់លោក Mikel Arteta នៅសល់ត្រឹមគ្នា១០នាក់ទេ តាំងពីនាទី២៤មក ប៉ុន្តែចុងក្រោយ Liverpool នៅតែមិនអាចរកគ្រាប់បាល់បានដដែល។ បញ្ចប់ការប្រកួត ស្មើគ្នា 0-០។
ដោយសារតែមើលការប្រកួតនេះហើយទើប លោក Paul Merson និយាយថា៖ “ប្រសិនបើខ្ញុំជាហ្វឹន Liverpool រឿងដែលខ្ញុំបារម្ភនោះគឺ Salah និង Mane ។ ប្រសិនបើគេលេងយប់នេះ វានឹងក្លាយជារឿងផ្សេងទៀត។ ខ្ញុំបានមើលក្រុមដទៃដូច Man City និង Chelsea ជាដើម…អ្នកអាចដកសមាជិក២នាក់ពីពួកគេបាន ហើយគេនៅតែលេងដដែល។ តែបើដក២នាក់ពី Liverpool នៅតំបន់ខាងលើវិញ វានឹងក្លាយទៅជាក្រុមផ្សេងទៀត”៕ប្រភព Dailymail