តើ ជារី ចន្ថាប៊ីន អាចជួយ Terengganu FC ដណ្តើមកៅអីពាក់កណ្តាលផ្តាច់ព្រ័ត្រ Malaysia Cup 2018 បានឬទេ ?

ក្រោយពី Terengganu FC បានយកឈ្នះក្រុម Felda United ២-១ កាលពីជើងទីមួយកន្លងទៅ ដូចនេះពួកគេនឹងត្រូវជួបប្រកួតគ្នាម្តងទៀតក្នុងជើងទីពីរដើម្បីស្វែងរកក្រុមឈ្នះកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Malaysia Cup 2018។

ជារី ចន្ថាប៊ីន ដែលជាកីឡាករកម្ពុជាមួយរូបគត់ បង្ហាញខ្លួនក្នុងបាល់ទាត់ម៉ាឡេស៊ី បានកំពុងនឹងបង្ហាញទម្រង់លេងដ៏ល្អរបស់ខ្លួន ចាប់តាំងពីចូលរួមជាមួយ Terengganu នាដើមរដូវកាល ២០១៨នេះកន្លងមក ។ ភាពល្អមួយនេះ

បានធ្វើឱ្យរូបគេតែងទទួលបានកៅអីជម្រើស ១១នាក់ដំបូង ស្ទើរគ្រប់ការប្រកួត តួរយ៉ាងដូចជាការប្រកួតវគ្គ៨ក្រុមចុងក្រោយនេះ កាលពីជើងទីមួយ ដែលរូបគេបង្ហាញខ្លួនបាន ៩០នាទីពេញ និងជួយឱ្យក្រុមឈ្នះផងដែរ ។

ដូចនេះ រាត្រីថ្ងៃសុក្រនេះ ចាំមើលថាតើ ជារី អាចជួយក្រុមរបស់ខ្លួន ដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានឬយ៉ាងណា ខណៈដែលចាប់តាំងពីចូលរួមមក ជារី គឺជាចំណែកជួយ Terengganu ឈ្នះពានមិត្តភាពមុនបើករដូវកាល

ម្តងរួចមកហើយ គឺពាន MB Terengganu Cup 2018 ស្របពេលដែលសព្វថ្ងៃកំពុងស្ថិតនៅលេខរៀងទី ៥ ប្រកួត ២២លើក ឈ្នះ ១០ ស្មើ ៤ និងចាញ់ ៨ប្រកួត មាន ៣៤ពិន្ទុ នៅពីក្រោមក្រុមលេខ២ តែ ២ពិន្ទុប៉ុណ្ណោះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT