ក្រុម Atletico Madrid បានធ្លាក់ចេញពីពានរង្វាន់ Spanish Super Cup ហើយ ក្រោមថ្វីជើងរបស់ក្រុម Athletic Bilbao ក្នុងលទ្ធផល ២-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រុម AT Madrid របស់លោក Diego Simeone បានបើកការនាំមុខទៅលើក្រុម Bilbao មុននៅនាទី៦២ ក្រោយពីការតែតរបស់ Joao Felix ទៅមុខខ្នងអ្នកចាំទី Unai Simon បញ្ចូលទីបាននៅនាទី៦២។ តែឈានដល់នាទី៧៧ ក៏ស្រាប់តែ Yeray តែតបញ្ចូលទីតាមស្មើវិញបាន មុនពេល Nico Williams ថែមគ្រាប់ទី ២ឱ្យ Bilbao ដើម្បីយកឈ្នះការប្រកួតខាងលើនេះបានក្នុងលទ្ធផល ២-១ វិញ។
តាមលទ្ធផលនេះ ក្រុម Bilbao បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ ដោយត្រៀមប៉ះជាមួយក្រុម Real Madrid នៅថ្ងៃទី១៧ខែមករាឆ្នាំ២០២២នេះ ដើម្បីស្វែងរកក្រុមលើកពាន៕ប្រភព Dailymail