ក្លឹប Chelsea បង្កើត​ឡើង ១១៦ ឆ្នាំ​ហើយ តែ Tuchel ជា​គ្រូ​ដំបូង ដែល​អាច​សម្រេច​រឿង​នេះ​បាន

ក្លឹប​តោ​ខៀវ Chelsea នៅ​តែ​បន្ត​ការ​លេង​ដ៏​ល្អ ជាមួយ​លទ្ធផល​យក​ឈ្នះ ១-០ សរុប​ពីរ​ជើង​ ៣-០ ទៅ​លើ Tottenham Hotspur ហើយ​ចាប់​បាន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ EFL Cup ឬ Carabao Cup កាល​ពី​យប់​មិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​ជ័យជម្នះ​សារ​នេះ ពួក​គេ​នៅ​រង់ចាំ​អុត​មើល​លទ្ធផល​រវាង Liverpool និង Arsenal ដែល​ត្រូវ​មាន​មួយ​ក្លាយ​ជា​គូ​ប្រជែង ដណ្តើម​ពាន​ខាង​លើ នៅ​ថ្ងៃ​ទី ២៧ ​កុម្ភៈ។ យ៉ាង​ណា​គិត​ត្រឹម​យប់មិញ លោក Thomas Tuchel ជា​អ្នកចាត់ការ ក៏​បាន​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​ហើយ​សម្រាប់​ក្លឹប​ Chelsea។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់​តាំង​ពី​ការ​បង្កើត​ក្លឹប​នៅ​ឆ្នាំ ១៩០៥ នេះ​គឺ​ជា​គ្រូ​ដំបូង​គេ​បង្អស់​ហើយ ដែល​ត្រឹម​រយៈ​ពេល ៣៥០ ​ថ្ងៃ នៃ​ការ​ដឹកនាំ​ក្លឹប ​លោក​អាច​ដឹកនាំ​ឲ្យ​ក្លឹប​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ពាន​រង្វាន់​៣ ផ្សេង​គ្នា មាន League Cup, FA Cup និង Champions League/European Cup។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត សម្រាប់​ពាន​រង្វាន់​ទាំង ៣ គឺ​ Champions League ដែល Chelsea បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ស្រប​ពេល​ដែល FA Cup បាន​របូត​ទៅ​ឲ្យ​ខាង​ក្លឹប Leicester City។ ឥឡូវ​រង់ចាំ​អុត​មើល​ពាន League Cup វិញ​ម្តង តើ​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់ នឹង​សម្រេច​បាន​ឬ​បែប​ណា? គួរ​បញ្ជាក់​ថា ចំណាត់ថ្នាក់​នៅ Premier League ​ឯ​ណោះ ក្លឹប​ម្ចាស់ដី Stamford Bridge ក៏​កំពុង​ឈរ​នៅ​លេខ​រៀង​ទី ២ ផង​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT