ក្រោយ​ជួយ​ឲ្យ Real ឈ្នះ Valverde ថា Barcelona នៅ​តែ​ជា Barcelona

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ Supercoppa de Espana នៅ​ឯ​ប្រទេស​អារ៉ាប៊ីសាអូឌីត ខាង​ក្រុម​អ្នក​មាន​បុណ្យ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​អធិរាជ​ស ២-៣ ដោយសារ​គ្រាប់​បាល់​ថែម​ម៉ោង ១៥ នាទី​ពីរ​ដង របស់​ខ្សែ​បម្រើ Federico Valverde នៅ​នាទី ៩៨។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​ជ័យជម្នះ​សារ​នេះ ក៏​ដូច​ជា​ការ​ចូលរួម​ចំណែក​ដ៏​ល្អ ឲ្យ Real Madrid អាច​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Valverde ក៏​បាន​និយាយ​អំពី​ទម្រង់​លេង​របស់ Barcelona ថា​ពួក​គេ​នៅ​តែ​ដូច​ជា Barcelona កាល​ពី​មុន បើ​ទោះ​បី​លទ្ធផល​ប្រកួត​ខ្លះ​ក្រុម​នេះ បង្ហាញ​មក​ផ្សេង​ក៏​ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សម្រង់​សម្តី​ចុះ​ផ្សាយ​ដោយ​កាសែត Marca ខ្សែ​បម្រើ​សញ្ជាតិ​អ៊ុយរុយហ្គាយ​និយាយ៖ “ពួក​គេ​នៅ​តែ​ឲ្យ​យើង​មើល​ឃើញ​ថា Barcelona នៅ​តែ​ជា Barcelona ដូច​កាល​ពី​មុន បើ​ទោះ​បី​ប្រកួត​ខ្លះ​លទ្ធផល​ចេញ​មក​ផ្សេង សម្រាប់​ប្រកួត​នេះ​វិញ ក្រុម​របស់​យើង​គួរ​តែ​អាច​ចម្រាញ់​ឱកាស​ដែល​យើង​បង្កើត ឲ្យ​ក្លាយ​ជា​គ្រាប់​បាល់​លឿន​ជាង​នេះ​បន្តិច”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ Real Madrid កំពុង​រង់ចាំ​លទ្ធផល​របស់ Atletico Madrid និង Athletic Bilbao នៅ​រាត្រី​នេះ ដើម្បី​ច្បាស់​ថា ក្រុម​ណា​មួយ​នឹង​ក្លាយ​ជា​គូ​ប្រជែង​របស់​ខ្លួន នៅ​ថ្ងៃ​ទី ១៦ ​មករា​ខាង​មុខ សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន Super Cup របស់​ប្រទេស​អេស្ប៉ាញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT