ក្រោយ​អវត្តមាន Chiesa ច្រើន​ខែ Juve សម្រេច​ដាក់​សំណើ​ទៅ​ខ្ចី​ជើង​កីឡាករ Barca រូប​នេះ​ហើយ

Federico Chiesa បាន​រង​របួស​ជង្គង់ និង​ត្រូវ​អវត្តមាន​ដល់​បញ្ចប់​រដូវ​កាល​ឯ​ណោះ ដែល​នេះ​បាន​ក្លាយ​ជា​ក្តីកង្វល់​ដ៏​ធំ​មួយ​សម្រាប់​ក្លឹប​សេះ​បង្កង់ Juventus ជា​ពិសេស​គឺ​ការ​ប្រជែង​កៅអី Top 4 នៅ​ក្របខ័ណ្ឌ Serie A។ បញ្ជាក់​ឲ្យ​ដឹង​បន្តិច Juve កំពុង​ឈរ​លេខ ៥ មាន ៣៨ ពិន្ទុ នៅ​ចាញ់ Atalanta ៣ ពិន្ទុ ហើយ​នាំ​មុខ​គេ​មួយ​ជុំ​មុន​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​មើល​ឃើញ​ពី​បញ្ហា​នេះ ជា​បញ្ហា​ចម្បង​របស់​ក្លឹប អ្នកចាត់ការ​លោក Massimiliano Allegri ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រំអុក​ឲ្យ​ថ្នាក់​លើ​ក្លឹប ដាក់​សំណើ​ទៅ​កាន់​ក្លឹប Barcelona ហើយ ជុំវិញ​ការ​ចង់​ខ្ចី​ជើង​បណ្តោះ​អាសន្ន នូវ​ខ្សែ​ប្រយុទ្ធ Memphis Depay ពោល​ពី​ខែ​មករា ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២២។ នេះ​បើ​តាម​អ្នក​កាសែត​អ៊ីតាលី​លោក Gianluca di Marzio បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ Depay គេ​ក៏​ទើប​តែ​ត្រលប់​ពី​ជា​សះស្បើយ​របួស ហើយ​សេសសល់​កុងត្រា​រយៈ​ពេល ១៨ ខែ​នៅ​ក្លឹប​ម្ចាស់ដី Camp Nou។ យើង​ក៏​មិន​ច្បាស់​ថា ក្រុម​ដឹកនាំ​ដោយ​លោក Xavi Hernandez ព្រម​ប្រគល់​កីឡាករ​ហូលង់​ ទៅ​ឲ្យ Juve ឬ​អត់​ដែរ តែ​ថា​មិន​ត្រូវ បើ​ចង់​សម្រាល​បន្ទុក​ចំណាយ នោះ​ការ​ជ្រេ Depay ចេញ​រយៈ​ពេល​ខ្លី ក៏​ជា​ផែនការណ៍​ល្អ​មួយ​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT