លោក Antonio Conte ពិតជាចង់បានខ្សែប្រយុទ្ធ Adama Traore មករួមក្រុមខ្លាំងមែនទែននៅខែមករានេះ ដោយលោកបានស្នើទៅប្រធានក្លឹបម្ដងទៀតហើយ។
បើទោះជាលោក Conte កំពុងដឹកនាំក្រុម Spurs បានល្អកន្លងមកមែន ប៉ុន្តែលោកនៅតែមើលឃើញថាក្រុមនេះត្រូវការប្រយុទ្ធបន្ថែមទៀត។ ដោយត្រូវការយកមកជំនួសកន្លែងរបស់ Son និង Kane នៅពេលដែលនរណាម្នាក់មានបញ្ហារបួស មិនអាចចូលលេងបាន។ ដូច្នេះហើយទើបលោក Conte បានប្រាប់ទៅថ្នាក់ដឹកនាំក្លឹប ដើម្បីស្វែងរកខ្សែប្រយុទ្ធយ៉ាងតិច២នាក់ទៀតនៅខែមករានេះ។
ដោយក្នុងនោះ អតីតអ្នកចាត់ការក្រុម Chelsea មើលឃើញកីឡាករ Adama Traore របស់ក្រុម Wolves ថាពិតជាសក្ដិសមក្នុងការចូលរួមជាមួយលោក។ អតីតកីឡាករ Barcelona រូបនេះលេងប្រយុទ្ធស្លាបបានល្អ និងល្បឿនលឿនដែលអាចនឹងជួយក្រុមបានច្រើនមិនខាន ប្រសិនបើអាចចុះកុងត្រាយកបាន៕ ប្រភព៖ Dailymail