សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប បានប្រកាសថាចាប់ពីរដូវកាលក្រោយទៅ ពានរង្វាន់ UEFA Champions League នឹងប្រើប្រាស់បច្ចេកវិទ្យា VAR គ្រប់ប្រកួតទាំងអស់។
មិនត្រឹមតែប្រើ VAR នៅការប្រកួត UEFA Champions League រដូវកាលក្រោយនោះទេ ខាង UEFA បានបញ្ជាក់ទៀតថាពានរង្វាន់ 2019 UEFA Super Cup និង Euro 2020 ក៏ត្រូវប្រើប្រាស់បច្ចេកវិទ្យា VAR ផងដែរ។ លោក
Aleksander Ceferin ប្រធាន UEFA បាននិយាយចំពោះរឿងនេះថាការប្រើប្រាស់វីដេអូជំនួយអាជ្ញាកណ្ដាលនេះ នឹងធ្វើឱ្យការប្រកួតនីមួយៗ លែងមានបញ្ហាតវ៉ាតទៅទៀត។
ការប្រើ VAR នេះ កើតឡើងដំបូងដោយខាង FIFA ហើយក៏ផ្ដើមនៅ World Cup 2018 ទទួលបានជោគជ័យយ៉ាងខ្លាំង។ បច្ចុប្បន្ននេះ មានលីគប្រទេសជាច្រើនបានដំណើរការហើយ៕ប្រភពDailyMail