លោក Jose Mourinho បាននិយាយថាក្រុម Roma បាក់ទឹកចិត្តនៅចុងម៉ោង ទើបធ្វើឱ្យក្រុម Juventus អាចវាយបកបានវិញនៅចុងម៉ោងបែបនេះ។
សម្រាប់ការប្រកួតនៅយប់មិញ ក្រុមម្ចាស់ផ្ទះ Roma នាំមុខបាន ៣-១ ទៅហើយ ប៉ុន្តែនៅ២០នាទីចុងក្រោយក៏របូតឱ្យក្រុម Juventus វាយបកបានវិញ រហូតឈ្នះក្នុងលទ្ធផល ៤-៣។ ដោយការប្រកួតដែលរបូតគ្រាប់បាល់ចុងម៉ោងច្រើនយ៉ាងនេះធ្វើឱ្យលោក Jose អ្នកចាត់ការក្រុម Roma ចាត់ទុកថាជាប្រកួតដែលសមាជិកក្រុមម្នាក់ៗបាក់ទឹកចិត្តខ្លាំងណាស់។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បាននិយាយថា៖ “យើងធ្វើបានល្អនៅ៧០នាទី ប៉ុន្តែបន្ទាប់ពីនោះវាជាការបាក់ទឹកចិត្តខ្លាំងមែនទែន។ នៅពេលអ្នកមានបញ្ហា អ្នកគួរតែងើបឡើងវិញដើម្បីបង្ហាញថាយើងអាចធ្វើបាន ប៉ុន្តែជាក់ស្ដែងយើងមិនមានអ្នកបានបង្ហាញវានោះទេ យើងពិតជាស្លូតពេក ខ្សោយពេកហើយ”៕ប្រភព៖ BBC