អ្នក​ផ្សេង​គេ​មើល​រំលង តែ​កីឡាករ ២ រូប​នេះ គោរព​ក្លឹប​ណាស់ មិន​ហ៊ាន​សូម្បី​ដើរ​ជាន់

ពាក្យ​ថា “ស្រលាញ់” & “ឲ្យ​តម្លៃ” ចំពោះ​ក្លឹប​ដែល​ខ្លួន​ស្រលាញ់ កីឡាករ​ណា​ក៏​អាច​និយាយ​បាន​ដែរ តែ​សំខាន់​លើ​ទង្វើ ជឿ​ថា មិន​សុទ្ធ​តែ​គ្រប់​គ្នា អាច​ធ្វើ​បាន​ទាំង​អស់​នោះ​ទេ។ ងាក​មក​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ឯ​ក្របខ័ណ្ឌ La Liga អ្នក​គាំទ្រ​បាន​ប្រទះ​ឃើញ​ទង្វើ ដែល​កីឡាករ​គ្រប់​គ្នា​គួរ​តែ​យក​គំរូ​តាម កើត​ចេញ​ពី​ការ​បង្ហាញ​របស់​ Dani Alves នៃ​ក្លឹប Barcelona និង Vinicius Junior នៃ​ក្លឹប Real Madrid។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅ​មើល Alves ដែល​ជា​កីឡាករ​រៀម​ច្បង មាន​វ័យ ៣៨ ឆ្នាំ និង​ទើប​តែ​ត្រលប់​មក​ចូលរួម​ ជា​លើក​ទី ២ នៅ Barcelona ក៏​បាន​បង្ហាញ​គំរូ​ល្អ​ជា​បណ្តើរៗ​ហើយ​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយ។ នោះគឺ កំឡុង​ការ​ហ្វឹកហាត់​មួយ នៅ​ពេល​ដែល​កីឡាករ​ទាំង​អស់ ត្រូវ​ដើរ​ចូល​មក​កាន់​បន្ទាប់​ផ្លាស់​សំលៀកបំពាក់ ឆ្លង​កាត់​តំបន់​ខ្សែ​បន្ទាត់​ក្រៅ​ទីលាន គេ​សង្កេត​ឃើញ​អ្នក​រាល់​គ្នា​ដើរ​ជាន់ ​ឆ្លង​កាត់​លើ Logo របស់​ក្លឹប Barcelona ដែល​បាញ់​ថ្នាំ​ជាប់​លើ​ស្មៅ មើល​ទៅ​ហាក់​មិន​មាន​ការ​ខ្វាយខ្វល់ ឬ​គិត​ស៊ីជម្រៅ​អ្វី​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយ​ទៅ​វិញ ងាក​មក​មើល​ខ្សែ​ការពារ​ស្លាប​ សញ្ជាតិ​ប្រេស៊ីល Alves ពេល​ដើរ​ដល់​ទីតាំង​នៃ Logo ក្លឹប គេ​ក៏​ប្រញាប់​លោត​គេច​ភ្លាម ពោល​មិន​ឲ្យ​ជើង​របស់​ខ្លួន ទៅ​ជាន់​ប៉ះ​និមិត្តសញ្ញា​តំណាង​ក្លឹប​ដែល​ខ្លួន​ស្រលាញ់​ឡើយ។ ទង្វើ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ផ្ទុះ​ការ​ស្ងើចសរសើរ ហើយ​ថែម​ទាំង បញ្ចេញ​យោបល់​ថា កីឡាករ​ឯ​ទៀត​មិន​ថា​ចាស់​ថ្មី ដែល​ឈរ​ជើង​នៅ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​តំបន់​កាតាឡូញ៉ា គួរ​ណា​តែ​យក​គំរូ​តាម Alves។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា កីឡាករ​វ័យ​ចំណាស់​ខាង​លើ ដើម​ឡើយ ធ្លាប់​ជា​អតីត​សមាជិក​កាន់​ឆ្នាំ​នៅ Barcelona ម្តង​រួច​មក​ហើយ ពោល​នៅ​ចន្លោះ​ឆ្នាំ ២០០៨ ដល់ ២០១៦។ Alves ស្គាល់​អស់ នូវរសជាតិ​លើក​ពាន​រង្វាន់​ជា​ច្រើន ​មិន​ថា​តែ​ពាន La Liga, Champions League ក៏​ដូច​ជា FIFA Club World Cup។ ដោយឡែក​ត្រលប់​មក​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី ២ លោក​ឈរ​ជើង​លើ​ទីលាន​បាន​ ១៨០ នាទី ហើយ​ក៏​ទើប​តែ​ Assist បាល់ ១ លើក ​កាល Barcelona ​ស្មើ Granada កន្លង​ទៅ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលង​តែ​ប៉ុន្មាន​ថ្ងៃ រឿង​ដូច​គ្នា​នេះ ក៏​បាន​កើត​ឡើង​ម្តង​ទៀត តែ​សារ​នេះ​ ចេញ​ពី​កីឡាករ​វ័យ​ក្មេង Vinicius Junior នៃ​ក្លឹប​គូ​ប្រជែង Real Madrid។ នៅ​ការ​ប្រកួត​ដែល​ស្តេច​ស បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ប្រជៀវ Valencia ៤-១ ក្រៅ​ពី​ការ​រក​បាន ២ គ្រាប់​ឲ្យ​ក្លឹប សម្រាប់​យុវជន​វ័យ ២១ ឆ្នាំ ក៏​បាន​បង្ហាញ​ចេញ​នូវ​កាយវិការ​ជា​គំរូ​មួយ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​នោះ​គឺ​កំឡុង​ការ​ប្រកួត​នៅ​កីឡដ្ឋាន Santiago Bernabeu ដែល Vinicius បាន​ព្យាយាម​រត់​ទៅ​យក​បាល់ កំពុង​ឆ្ពោះ​ចេញ​ទៅ​ក្រៅ ហើយ​​ពេល​រត់​ដល់​តំបន់​បង្ហាញ Logo នៃ​ក្លឹប កីឡាករ​ប្រេស៊ីល ក៏​ស្រាប់​តែ​លោត ហើយ​ប្រញាប់​ងាក​ទៅ​ក្រោយ​យ៉ាង​លឿន ដើម្បី​ធានា​ថា ជើង​របស់​ខ្លួន​ផុត​ពី​ការ​ជាន់​និមិត្ត​សញ្ញា​នៃ​ក្លឹប Real Madrid។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មភាព​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​និយាយ​តៗ​គ្នា​ថា ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ខាង​លើ មាន​វ័យ​ក្មេង​ទេ តែ​ចិត្ត​គំនិត​គឺ​ពិត​ជា​ចាស់​ទុំ។ ទាំង​អស់​ហ្នឹង​ហើយ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​បាន​ពី​គ្រាប់​ពេជ្រ​របស់​ក្លឹប Real Madrid នោះ​គឺ​ក្រៅ​ពី​ទេពកោសល្យ​លើ​ទីលាន អាកប្បកិរិយា​នេះ​សោត ក៏​ជា​រឿង​ចាំ​បាច់​ផង​ដែរ។ គួរ​បញ្ជាក់​ថា Vinicius រដូវ​កាល​ ២០២១/២២ បង្ហាញ​ខ្លួន​ឲ្យ​អធិរាជ​ស ២៦ ប្រកួត គេ​រក​បាន ១៤ គ្រាប់​និង Assist ៩ លើក​ហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Twitter​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT