បង្ហាញ​ចំណុច​លេចធ្លោ​នៃ​បេក្ខភាព ៣ រូប​ចុង​ក្រោយ មុន​ប្រកាស​ម្ចាស់​ពាន FIFA The Best

ពាន​រង្វាន់ The Best របស់ FIFA សម្រាប់​ឆ្នាំ ២០២១ ត្រូវ​បាន​អូស​បន្លាយ​ពេល​ មក​ត្រៀម​ធ្វើ​ការ​ប្រកាស នៅ​ថ្ងៃ​ទី ១៧ ​មករា ឆ្នាំ ២០២២ ខាង​មុខ ដោយ​ពាន​រង្វាន់​ឯកត្តជន​មួយ​នេះ ប្រគល់​ជូន​សម្រាប់​កីឡាករ/កីឡាការនី អ្នកចាំទី និង​អ្នកចាត់ការ ដែល​បង្ហាញ​សមិទ្ធផល​ល្អ​បំផុត​ប្រចាំ​ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្នុង​ចំណោម​ពាន​ឯកត្តជន​ទាំង​អស់​ គឺ​មាន​តែ​ពាន​ កីឡាករ​ល្អ​បំផុត ឬ The Best FIFA Men’s Player of The Year តែ​ប៉ុណ្ណោះ ដែល​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ ពី​សំណាក់​អ្នក​គាំទ្រ​ទូទាំង​សកលលោក។ សារ​នេះ FIFA ក៏​បាន​ចម្រាញ់​មក​ដល់​បេក្ខភាព ៣ រូប​ចុង​ក្រោយ​ដែរ និង​ទើប​ប្រកាស​កាល​ពី​ថ្ងៃ​មុន គឺ​រួម​មាន Robert Lewandowski, Mohamed Salah និង Lionel Messi។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ក្នុង​អត្ថបទ​នេះ ទំព័រ CTS Sports សូម​ធ្វើ​ការ​សង្ខេប​បង្ហាញ​នូវ​ចំណុច​លេចធ្លោ​មួយ​ចំនួន របស់​កីឡាករ​ទាំង ៣ រូប មុន​គ្នា​យើង​ធ្វើ​ការ​បោះឆ្នោត ថា​នរណា​សក្តិសម​នឹង​ក្លាយ​ជា​ម្ចាស់​ពាន The Best 2021៖

៣) Robert Lewandowski ក្លឹប Bayern Munich និង​ជម្រើស​ជាតិ​ប៉ូឡូញ


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ម្ចាស់​ពាន The Best កាល​ពី​ឆ្នាំ ២០២០ ហើយ​មក​ដល់​ឆ្នាំ​ ២០២១ ក៏​កំពុង​ឈរ​លើ​ភាគរយ​ អាច​នឹង​ឈ្នះ​វា​សារ​ជា​ថ្មី​ទៀត​ហើយ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ ជាមួយ​ក្លឹប​គេ​បាន​ឈ្នះ​ពាន​រង្វាន់ FIFA Club World Cup ហើយ​ក៏​បាន​បំបែក​កំណត់ត្រា​ចាស់​របស់ Gerd Muller នាម​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​រដូវ​កាល​ទោល ប្រចាំ​ប្រវត្តិសាស្ត្រ​ Bundesliga គឺ​ធ្វើ​បាន ៤១ គ្រាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​អ្នក​មាន​ដឹង​ដែរ​ទេ? លើស​ពី​នេះ Lewandowski ក៏​ជា​កីឡាករ​ដំបូង​នៅ​ប្រវត្តិសាស្ត្រ​លីគ​កំពូល​អាល្លឺម៉ង់ ដែល​អាច​ឈ្នះ Top Scorer ចំនួន ៤ រដូវ​កាល​ជាប់ៗ​គ្នា។

២) Mohamed Salah ក្លឹប Liverpool និង​ជម្រើស​ជាតិ​អេហ្សីប


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​វ័យ ២៩ ឆ្នាំ នៅ​រដូវ​កាល ២០២០/២១ រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់ គេ​រក​បាន ៣១ គ្រាប់​ឲ្យ​ក្លឹប Liverpool។ ជាង​នេះ Salah ក៏​បាន​ក្លាយ​ជា​កីឡាករ​ហង្ស​ក្រហម​ដំបូង​បង្អស់ ដែល​អាច​រក​បាន​ច្រើន​ជាង ២០ គ្រាប់ នៅ​ ៣ រដូវ​កាល​ផ្សេង​គ្នា នៃ​ក្របខ័ណ្ឌ Premier League។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុះ​អ្នក​មាន​ដឹង​ដែរ​ទេ? Salah គេ​ក៏​បាន​បំបែក​កំណត់ត្រា នាម​កីឡាករ​អាហ្រ្វិក​រក​បាន​គ្រាប់​បាល់​ច្រើន​ដាច់​គេ​នៅ​ប្រវត្តិសាស្ត្រ Premier League ដោយ​ធ្វើ​បាន ១១៣ គ្រាប់ គិត​មុន​ថ្ងៃ​ប្រកាស​ពាន The Best ដែល​នេះ​យក​ឈ្នះ​អ្នក​គ្រង​ចាស់ គឺ​វីរបុរស Didier Drogba ធ្វើ​បាន ១០៤ គ្រាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Lionel Messi ក្លឹប Barcelona/PSG និង​ជម្រើស​ជាតិ​អាហ្សង់ទីន


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​រដូវ​កាល​ចុង​ក្រោយ​របស់ Messi ជាមួយ​អ្នក​មាន​បុណ្យ គេ​ក៏​បាន​ឈ្នះ​ពាន Top Scorer លើក​ទី ៨ នៅ​ឯ​លីគ​កំពូល​អេស្ប៉ាញ ដោយ​រក​បាន ៣០ គ្រាប់។ រី​ឯ​ជាមួយ​ជម្រើស​ជាតិ កំឡុង​ការ​ប្រកួត​ពាន​រង្វាន់ Copa America 2021 ​បុរស​វ័យ ៣៤ ឆ្នាំ ក៏​បាន​ចូលរួម​ចំណែក​បង្កើត​សមិទ្ធផល​ជោគជ័យ​យ៉ាង​ធំធេង ជាមួយ​ក្រុម​អាហ្សង់ទីន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ​ក្រៅ​ពី​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​លើក​ដំបូង​ក្នុង​អាជីព ទៅ​មើល​ពាន​ឯកត្តជន​ប្រចាំ​ព្រឹត្តិការណ៍ ក៏ Messi បាន​ឈ្នះ​ទាំង​ពាន Golden Ball និង Golden Boot ថែម​ទៀត។

តើ​អ្នក​មាន​ដឹង​ដែរ​ទេ? Messi គេ​រក​បាន ៤ គ្រាប់​និង Assist ដល់​ទៅ ៥ លើក​នៅ Copa America 2021 ហើយ​អ្វី​ដែល​សំខាន់ គេ​គឺ​ជា​កីឡាករ​ដែល​បង្កើត​ឱកាស​ស៊ុត​បាល់ និង​កាត់​បាល់ (Through Balls) ​ច្រើន​ជាង​នរណា​ទាំង​អស់ នៅ​ការ​ប្រកួត​ដែល​ប្រេស៊ីល​ធ្វើ​ជា​ម្ចាស់ផ្ទះ។ សរុប​មក​ តើ​សម្រាប់​គ្នា​យើង គិត​ថា​កីឡាករ​រូប​ណា​ទៅ ដែល​សក្តិសម​នឹង​កាន់​ពាន The Best 2021?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ FIFA​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT