Conte ចង់បានកុងត្រាបន្ថែមទៀតដឹកនាំក្រុម Spurs

លោក Antonio Conte ចង់បានកុងត្រាបន្ថែមទៀតដើម្បីដឹកនាំក្រុម Spurs ក្រោយពីលោកទទួលបានកុងត្រាត្រឹម១៨ខែប៉ុណ្ណោះពេលចូលមកដំបូង។

 

Spurs ក្រោមការដឹកនាំរបស់លោក Conte ឃើញថាទទួលបានលទ្ធផលល្អច្រើន ដោយក្នុងលីគនៅមិនទាន់ស្គាល់បរាជ័យនោះទេ។ តែត្បិតឃើញទម្រង់លេងប្រសើរឡើងយ៉ាងនេះក្ដី ប៉ុន្តែលោក Conte ក៏បានប្រាប់ទៅថ្នាក់លើដើម្បីបញ្ចេញប្រាក់ទិញកីឡាករថ្មីមករួមក្រុមផងដែរនៅខែមករា និងផែនការនៅរដូវក្ដៅខាងមុខនេះ។

ជាមួយគ្នានេះដែរ អតីតអ្នកចាត់ការក្រុម Chelsea ក៏ចង់ទាមទារកុងត្រាបន្ថែមលើកុងត្រាចាស់១៨ខែរបស់ខ្លួនផងដែរ។ លោក អះអាងថាត្រឹមពេល១៨ខែនេះ ពិតជាមិនអាចសម្រេចអ្វីបានឡើយ ដូច្នេះហើយលោកចង់បានពេលបន្ថែមទៀតដើម្បីនាំក្រុម Spurs ឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT