Barcelona នឹងយក Bruno បើសិនទិញមិនបាន Haaland

ក្រុម FC Barcelona នឹងបង្វែរយកខ្សែបម្រើប្រយុទ្ធ Bruno Fernandes របស់ក្រុម Manchester United វិញហើយ ប្រសិនបើពួកគេមិនអាចយកខ្សែប្រយុទ្ធ Erling Haaland បានទេនោះ។

 

ក្រុមអ្នកមានបុណ្យកំពុងដាក់សំណើរទិញយក Haaland ពីក្រុម Dortmund ខ្លាំងមែនទែន ដោយសារតែមើលឃើញថាខ្សែប្រយុទ្ធខាងលើធ្វើបានល្អណាស់នារដូវកាលនេះ។ តែយ៉ាងណា ពួកគេនៅមានគូប្រជែងច្រើនទៀត ដូចជា Manchester City និង Real Madrid ជាដើម ដែលពួកគេព្យាយាមដូចគ្នាក្នុងការចុះកុងត្រាយកកីឡាករន័រវែសខាងលើដែរ។

ដើម្បីជាគម្រោងបន្ទាប់ឬគម្រោង B សម្រាប់ក្រុម Barcelona គឺពួកគេក៏ត្រៀមយកកីឡាករម្នាក់ទៀតមកដែរ។ ដោយម្នាក់នោះគឺខ្សែបម្រើ Bruno របស់ក្រុម Manchester United ផ្ទាល់តែម្ដង។ អតីតកីឡាករ Sporting រូបនេះក៏មានដំណឹងថាចង់ចាកចេញពីក្រុមបិសាចក្រហមហើយដែរ ក្រោយពីរូបគេចូលរួមមិនទាន់ឃើញលទ្ធផលឈ្នះពានរង្វាន់សោះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT