Coutinho ទៅ​រក​មើល​ផ្ទះ​ថ្មី​ទុក​ស្នាក់អាស្រ័យ​ហើយ មុន​សម្រេច​ផ្ទេរ​ទៅ​ក្លឹប​មួយ​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Philippe Coutinho ទំនង​ជា​នឹង​ចាកចេញ​ពី​ក្លឹប Barcelona ជា​លើក​ទី ២ នៅ​លក្ខខណ្ឌ​ខ្ចី​ជើង សម្រាប់​ទីផ្សារ​ដោះដូរ​ខែ​មករា ឆ្នាំ ២០២២ ដោយសារ​នេះ គឺ​ផ្ទេរ​ទៅ​ក្លឹប​នៅ​ឯ​ក្របខ័ណ្ឌ Premier League ដែល​អតីតកាល​គេ​ធ្លាប់​បម្រើ​អាជីព​ឲ្យ​ហង្ស​ក្រហម Liverpool។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ការ​ផ្ទេរ​សារ​នេះ គឺ​ទៅ​ចូលរួម​លោក Steven Gerrard ជា​អ្នកចាត់ការ​នៃ​ក្លឹប Aston Villa វិញ​ម្តង ហើយ​ឥឡូវ​ក៏​ទទួល​ដ​​ំណឹង​មក​ថា គេ​បាន​ទៅ​រក​មើល​ផ្ទះ​ទុក​ស្នាក់អាស្រ័យ​ក្នុង​ទីក្រុង Birmingham ដែល​ជា​ទីក្រុង​នៃ​ក្លឹប Aston Villa ហើយ។ នេះ​បើ​តាម​សារព័ត៌មាន Diario Sport បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ដែរ​ថា Coutinho គេ​សេសសល់​កុងត្រា​ជាមួយ​ក្លឹប​អាណាព្យាបាល Barcelona ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ គោលបំណង​ចង់​ទៅ​លេង​ឲ្យ Villa គឺ​ផ្តោត​ដើម្បី​ចង់​បង្ហាញ​សមត្ថភាព ក្នុង​ការ​ទទួល​បាន​ឱកាស​ជាប់​ឈ្មោះ​ទៅ​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល នៅ World Cup នា​ឯ​ចុង​ឆ្នាំ​ឯ​ណោះ។ បញ្ជាក់​ថា ​បច្ចុប្បន្ន Villa កំពុង​ឈរ​ចំណាត់ថ្នាក់​ទី ១៣ នៅ Premier League៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Diario Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT