Richard Arnold ជា CEO ថ្មី​នៃ​ក្លឹប Man Utd តើ​ជា​នរណា បាន​ប្រាក់​ឈ្នួល​ប៉ុន្មាន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Ed Woodward នឹង​ត្រូវ​ចុះ​ចេញ​ពី​តំណែង ​នៅ​ចុង​ខែ​មករា​ខាង​មុខ​នេះ ហើយ​បន្ត​ពី​ថ្ងៃ​ទី ១ ​កុម្ភៈ ឆ្នាំ ២០២២ ត​ទៅ នឹង​ត្រូវ​ចូល​មក​ជំនួស​ដោយ​លោក Richard Arnold នៅ​តំណែង​ជា​នាយក​ប្រតិបត្តិ [CEO]។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ច្បាស់ការ​ ចេញ​ពី​ទំព័រ​ផ្លូវការ​ក្លឹប Man Utd។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុះ​អ្នក​មាន​ដឹង​ទេ​ថា Ricard Arnold គឺ​ជា​នរណា? ត្រួសៗ​ពី​បុរស​វ័យ​ ៥០ ឆ្នាំ​រូប​នេះ លោក​បាន​ធំធាត់​ឡើង​នៅ​ឯ​ភាគ​ពាយ័ព្យ​នៃ​ចក្រភព​អង់គ្លេស ហើយ​បាន​ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ Bristol University ដូច​ជា​លោក Woodward ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​មក​ចូលរួម​ជាមួយ United នៅ​ឆ្នាំ ២០០៧ ហើយ​បាន​ក្លាយ​ជា​នាយក​ជាន់​ខ្ពស់ Group Managing Director ​នៅ​ឆ្នាំ ២០១៣ ជា​តួ​នាទី​មើល​ការ​ខុស​ត្រូវ​លើ​ប្រតិបត្តិការ និង​អាជីវកម្ម​ទាំង​អស់​របស់​ក្លឹប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​មុន​មក​បម្រើ​ការ​ក្នុង​វិស័យ​បាល់ទាត់ ដើម​ឡើយ លោក​ក៏​ធ្លាប់​ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​កន្លែង និង​នៅ​ក្រុមហ៊ុន​គណនេយ្យករ PricewaterhouseCoopers ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​លោក​បាន​ស្គាល់​គ្នា​នឹង​មិត្តភក្តិ​គឺ​លោក Woodward។ ចំណែក​ឯ​ប្រាក់​ឈ្នួល​សារ​នេះ​វិញ ក្នុង​នាម​ជា​នាយក​ប្រតិបត្តិ​នៅ​ក្លឹប Man Utd បើ​មិន​មាន​ការ​ប្រែប្រួល​នឹង​ប្រាក់​ឈ្នួល​របស់​មេ​ចាស់ នោះ​ក្នុង​មួយ​ឆ្នាំ អាច​ទទួល​បាន ៣,០៩ លាន​ផោន ឬ​ខ្ទង់ ៤,១៨ លាន​ដុល្លារ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT