Suarez ទំនង​ជា​ទៅ​បញ្ចប់​អាជីព​នៅ​ទ្រនំ​មួយ​នេះ តែ​មិនមែន​ក្លឹប​នៅ​តំបន់​អឺរ៉ុប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ឆ្នើម​អ៊ុយរុយហ្គាយ Luis Suarez ​នៅ​សល់​កុងត្រា​ជាមួយ​ក្លឹប​ Atletico Madrid ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ​នេះ​តែ​ប៉ុណ្ណោះ ហើយ​តាម​ដឹង​ គេ​ទំនង​ជា​នឹង​មិន​បន្ត​កុងត្រា​ថ្មី​អ្វី​នោះ​ទេ ហើយ​ប្រហែល​ទៅ​រក​ក្លឹប​ចុង​ក្រោយ ដើម្បី​ឈរ​ជើង មុន​ប្រកាស​ចូល​និវត្ត​តែ​ម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​វ័យ ៣៤ ឆ្នាំ​រាប់​ថា​ជោគជ័យ​ហើយ សូម្បី​តែ​ជាមួយ​ក្លឹប At ដ្បិត​មក​រួម​ជើង​រយៈ​ពេល​ខ្លី តែ​បាន​ជួយ​ក្រុម​ដល់​លើក​ពាន​រង្វាន់ La Liga កាល​ពី​រដូវ​កាល​មុន។ យ៉ាង​ណា​ចូល​ដល់​រដូវ​កាល​ថ្មី ការ​រក​គ្រាប់​បាល់​របស់ Suarez ហាក់​រាង​ខ្សត់​បន្តិច ដោយ ២៥ ប្រកួត ទើប​រក​បាន ៨ គ្រាប់​និង Assist ២ លើក​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្វែរ​ទៅ​ទ្រនំ​បន្ទាប់ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្រៅ​ស្រុក​បាន​ឲ្យ​ដឹង​ថា អតីត​កូន​ក្រុម Barca រូប​នេះ ក្រោយ​ចប់​កុងត្រា​នៅ​ចុង​ខែ​មិថុនា​ខាង​មុខ​ គេ​នឹង​សម្រេច​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ណា​មួយ​នៅ​ទឹកដី​សហរដ្ឋអាមេរិក ពោល​គឺ​រួម​អាជីព​ឲ្យ​ក្លឹប​នៅ​លីគ​កំពូល MLS មួយ​រយៈ​បន្ថែម​ទៀត​សិន មុន​នឹង​ប្រកាស​ព្យួរ​ស្បែក​ជើង​ពី​អាជីព​ជា​កីឡាករ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT