លោក Zidane ត្រូវបានប្រភពនៅបារាំងជាច្រើនចុះផ្សាយថាជាបេក្ខភាពម្នាក់គត់ដែលនឹងមកចូលខ្លួនជំនួសតំណែងរបស់លោក Mauricio Pochettino នៅក្រុម PSG។
RMC Sport ដែលជាប្រភពទម្លាយរឿង Messi សម្រេចចិត្តមក PSG មុនគេបង្អស់នោះ ពេលនេះក៏បានទម្លាយរឿងធំមួយទៀតហើយទាក់ទងទៅនឹងលោក Zidane ។ ដោយពួកគេបានចុះផ្សាយថានៅចប់រដូវកាលនេះ ក្រុមអ្នកមានបារាំង PSG នឹងរកគ្រូបង្វឹកថ្មីហើយ ដោយម្នាក់គឺជាលោក Zidane ដែលកំពុងទំនេរមិនទាន់មានការងារធ្វើ។ ស្របពេលលោក Pochettino វិញ ក៏មិនទទួលបានការគាំទ្រច្រើនពីសំណាក់កីឡាករក្នុងក្រុមដែរ។
ដូច្នេះហើយយ៉ាងច្រើននៅចប់រដូវកាលនេះ លោក Pochettino នឹងត្រូវចាកចេញហើយ ដោយជំនួសវិញគឺលោក Zidane ដែលប្រភពជាច្រើនបានចុះផ្សាយតាំងពីរដូវកាលមុនថានឹងមកដឹកនាំក្រុម PSG ៕ ប្រភព៖ DAILYMAIL