Bayern លែង​ត្រូវ​ការ Coman ហើយ ដោយ​ចង់​បាន​កូន​ក្រុម Barca រូប​នេះ​មក​ជំនួស​វិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន L’Equipe ចុះ​ផ្សាយ​ថា ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Julian Nagelsmann នៃ​លីគ​កំពូល​អាល្លឺម៉ង់ ហាក់​អស់​ការ​ពេញ​ចិត្ត​ទៅ​លើ​សមត្ថភាព​កីឡាករ​លេង​តំណែង​ស្លាប Kingsley Coman ហើយ ជា​រួម​ចង់​វ៉ៃ​គេ​ចេញ​នៅ​ពេល​ខាង​មុខ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ជា​ជាង​រក្សា​ទុក​ដល់​អស់​កុងត្រា​និង​មិន​បាន​តម្លៃ​ផ្ទេរ​សូម្បី​តែ​មួយ​សេន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិតខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំង គេ​សល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ​ដូច្នេះ​បើ​លក់​ចេញ ត្រឹម​រដូវ​រងា ឬ​រដូវ​ក្តៅ ឆ្នាំ ២០២២ ក៏​នឹង​អាច​បាន​ចំណូល​ចូល​ក្លឹប​មួយ​ផ្នែក​ធំ​ផង​ដែរ។ វា​ជួន​ពេល​ល្អ​ដែល​ក្លឹប Barcelona ​ឯ​ណោះ ត្រៀម​នឹង​បាត់បង់​កីឡាករ​លេង​តំណែង​ប្រយុទ្ធ​ស្លាប​ផង គឺ Ousmane Dembele ដូច្នោះ​ហើយ Bayern យល់​ឃើញ​ថា ប្រសិន Coman ចាកចេញ​ឆាប់ៗ គឺ​ជា​រឿង​កាន់​តែ​ល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​ឈរ​កំពូល​តារាង Bundesliga ចង់​យក​លុយ​ដែល​លក់ Coman មក​ចរចា​យក Dembele នៅ​ខែ​មករា​នេះ​ផ្ទាល់​តែ​ម្តង ជៀសវាង​អូស​បន្លាយ​ដល់​រដូវ​ក្តៅ ហើយ​ត្រូវ​ក្លឹប​ដទៃ​ប្រជែង​យក​ខ្សែ​ប្រយុទ្ធ​ស្លាប​បារាំង ពី​អ្នក​មាន​បុណ្យ​បាត់ ជា​ពិសេស​បណ្តា​ក្លឹប​នៅ​អង់គ្លេស​ផ្ទាល់​តែ​ម្តង។ រំឭក​ថា Dembele គេ​មាន​អាយុ ២៤ ឆ្នាំ ហើយ​បើ​តាម​ហាងឆេង​ថ្លៃ​ខ្លួន នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា គេ​អាច​ថ្លៃ​ល្បាក់ ២០ ទៅ ៣០ លាន​អឺរ៉ូ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ L’Equipe

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT