Gerrard សម្លឹង​ចង់​នាំ​យក​អតីត​កូន​ហង្ស​រូប​នេះ មក​កាន់​ក្លឹប Aston Villa

ក្លឹប Aston Villa ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Steven Gerrard ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ប្រលូក​ចូល​ក្នុង​ការ​ចរចា ជាមួយ​ភាគី​ក្លឹប​អេស្ប៉ាញ Barcelona ជុំវិញ​សំណើ​ចង់​នាំ​យក​ខ្សែ​បម្រើ Philippe Coutinho មក​កាន់​ទឹកដី​អង់គ្លេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ឲ្យ​ដឹង​ថា បុរស​វ័យ ២៩ ឆ្នាំ ធ្លាប់​ជា​អតីត​សមាជិក​នៅ​ហង្ស​ក្រហម ជា​ក្លឹប​ចាស់​របស់​លោក Gerrard ដូច​គ្នា ហើយ​ជាមួយ​ការ​ឈរ​ជើង​នៅ​អ្នក​មាន​បុណ្យ​សព្វថ្ងៃ គេ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ ពោល​រង់ចាំ​តែ​ថ្ងៃ​បែក ចូល​មក​ដល់​ប៉ុណ្ណោះ។ កីឡាករ​ប្រេស៊ីល ទំនង​ជា​អាច​ផ្ទេរ​ចេញ នៅ​កំឡុង​ទីផ្សារ​ដោះដូរ​ខែ​មករា ឆ្នាំ ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​អ្នក​កាសែត​លោក Helena Condis Edo លើក​ឡើង​ថា ក្លឹប Villa ក៏​បាន​ទាក់ទង​ទៅ​ដោយ​ផ្ទាល់ ទៅ​កាន់​ភ្នាក់ងារ​របស់ Coutinho អំពី​ការ​ចង់​នាំ​គេ​មក​ជួយ​ ដល់​បញ្ចប់​រដូវ​កាល ពោល​ដំណាក់​កាល​ដំបូង​ចង់​ខ្ចី​ជើង​សាក​សមត្ថភាព​សិន សឹម​បែប​ណា​ទៀត នឹង​ចរចា​នៅ​ក្រោយ​បញ្ចប់​រដូវ​កាល។ ក្រៅ​ពី Villa ក៏​អាច​ជា​មាន Arsenal, Tottenham Hotspur និង Newcastle United ផ្សេង​ទៀត​ផង​ដែរ ចាប់​អារម្មណ៍​មក​លើ​ Coutinho៕ ប្រភព៖ Sportsmole

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT