បើអ្នកគិតថា Matthis de Ligt ឬ Raphael Varane ជាខ្សែការពារកំពុងមានហាងឆេងតម្លៃខ្លួន ខ្ពស់បំផុតក្នុងលោកបច្ចុប្បន្ន នោះអាចជាការយល់ឃើញខុស ផ្ទុយទៅវិញ គេនៅចាញ់ខ្សែការពារនៃក្លឹប PSG និង Man City ឯណោះទេ។
បើតាមទិន្នន័យពី TransferMarkt យើងធ្វើការបង្ហាញឈ្មោះខ្សែការពារទាំង ៥ ដែលកំពុងមានហាងឆេងតម្លៃខ្លួនខ្ពស់បំផុតក្នុងលោក គិតត្រឹមដើមខែមករា ឆ្នាំ ២០២២៖
៥) Raphael Varane ក្លឹប Man Utd តម្លៃ ៦៥ លានអឺរ៉ូ
៤) Milan Skriniar ក្លឹប Inter Milan តម្លៃ ៦៥ លានអឺរ៉ូ
៣) Matthis de Ligt ក្លឹប Juventus តម្លៃ ៦៥ លានអឺរ៉ូ
២) Marquinhos ក្លឹប PSG តម្លៃ ៧៥ លានអឺរ៉ូ
១) Ruben Dias ក្លឹប Man City តម្លៃ ៧៥ លានអឺរ៉ូ
ប្រភព៖ Sportskeeda