អាល្លឺម៉ង់ ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី Euro 2024 ​ក្រោយ​ឈ្នះ​សំឡេង​បោះឆ្នោត

អាល្លឺម៉ង់ ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ពាន​រង្វាន់ Euro 2024 ​ក្រោយ​ពី​ទទួល​

សំឡេង​គាំទ្រ​ច្រើន​ជាង​ប្រទេស​ទួរគី ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ពេល​កន្លង​ទៅ។

អាល្លឺម៉ង់ ​ធ្វើ​ម្ចាស់​ផ្ទះ​ពាន​រង្វាន់​ធំ​នេះ ​នឹង​ប្រើ​ទីក្រុង​ចំនួន​៩​របស់​ខ្លួន ​រួម​មាន

Cologne, Dortmund, Dusseldorf, Frankfurt, Gelsenkirchen, Hamburg,

Leipzig, Munich ​និង​ Stuttgart។ ខណៈ​ដែល​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ​នឹង​ធ្វើ​

ឡើង​នៅ​កីឡដ្ឋាន​អូឡាំពិក ​នា​ទីក្រុង Munich ។ ចាប់​ពី​ទទួល​បាន​ឱកាស​នេះ​

ទៅ ​អាល្លឺម៉ង់ ​នឹង​ត្រូវ​ចំណាយ​ពេល​ជួសជុល ​និង​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​

ខ្លួន​បន្ថែម​ទៀត ​ត្បិត​អី​ជា​ម្ចាស់​ផ្ទះ​ត្រូវ​ធានា​បាន​សុវត្ថិភាព ​ទាំង​កីឡាករ​ចូល​រួម និង​អ្នក​គាំទ្រ​ផង​ដែរ។

សូម​បញ្ជាក់​ថា​ការ​ពិត​ទៅ ​ប្រទេស​ធ្វើ​ម្ចាស់​ផ្ទះ Euro 2024 ​នេះ ត្រូវ​បាន​លើ​ទួរគី​

ទេ ប៉ុន្តែ​ដោយសារ​តែ UEFA ​ពិនិត្យ​ឃើញ​ថា​ប្រទេស​នេះ​មាន​បញ្ហា​លើ​សិទ្ធិ​

មនុស្ស ​និង​សេដ្ឋកិច្ច ទើប​ធ្វើ​ឱ្យ​គេ​ជ្រើសរើស​យក​អាល្លឺម៉ង់​វិញ៕ប្រភបDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT