ផ្លូវការ! ក្លឹប​កូន​កាត់​ព័រទុយហ្គាល់ Wolves យក​បាន​កីឡាករ​ជប៉ុន​ម្នាក់​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​ចចក Wolves ឬ​ត្រូវ​បាន​គ្នា​យើង​ហៅ​ថា ក្លឹប​កូន​កាត់​ព័រទុយហ្គាល់ បាន​ប្រកាស​ដំណឹង​ផ្លូវការ​ថ្មីៗ​នេះ ជុំវិញ​ការ​យក​បាន​ខ្សែ​បម្រើ​ជនជាតិ​ជប៉ុន គឺ Hayao Kawabe ពី​ក្លឹប​ Grasshopper Club Zurich នៃ​លីគ​កំពូល​ប្រទេស​ស្វីស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​វ័យ ២៦ ឆ្នាំ បាន​ក្លាយ​ជា​កីឡាករ​ជប៉ុន​ដំបូង ដែល​បាន​មក​ចូលរួម​ជាមួយ​ក្លឹប Wolves ហើយ​កិច្ច​ព្រមព្រៀង​សារ​នេះ គឺ​មាន​សុពលភាព​រយៈ​ពេល ៣ ឆ្នាំ​កន្លះ។ Kawabe គេ​នឹង​មក​ចូលរួម​នៅ​ក្លឹប​អង់គ្លេស នា​រដូវ​ក្តៅ​ខាង​មុខ ពោល​បន្ត​ខ្ចី​ជើង​ឲ្យ​ក្លឹប Grasshopper ដល់​បញ្ចប់​រដូវ​កាល​នេះ​សិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​ឲ្យ​ដឹង​ពី​នាយក​ផ្នែក​បច្ចេកទេស​លោក Scott Sellars នៃ​ក្លឹប Wolves លើក​ឡើង​ថា៖ “Hayao ជា​កីឡាករ​ដែល​យើង​តាម​ឃ្លាំ​មើល​យូរ​ណាស់​ហើយ គេ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​នៅ​រដូវ​កាល​នេះ ដោយ​គេ​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏​សកម្ម និង​ពោរពេញ​ដោយ​គុណភាព”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ថា​បុរស​វ័យ ២៦ ឆ្នាំ អតីត​ក្លឹប​ធ្លាប់​លេង​ឲ្យ​ក្លឹប​នៅ​អឺរ៉ុប​តែ Grasshopper មួយ​ប៉ុណ្ណោះ ខណៈ​ក្លឹប​ផ្សេង​ទៀត​ក្នុង​អាជីព​សុទ្ធ​សឹង​នៅ​ឯ​លីគ​ប្រទេស​ជប៉ុន។ ដូច្នេះ​នេះ​ជា​ឱកាស​ល្អ​មួយ​ហើយ សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន ជាមួយ​ក្លឹប​ធំ​នៅ​អង់គ្លេស។ Wolves សព្វថ្ងៃ​នៅ PL ពួក​គេ​កំពុង​ឈរ​លេខ​រៀង​ទី ៨ ប្រដេញ​ចំណាត់ថ្នាក់​ជាមួយ​នឹង Man Utd៕

ប្រភព៖ Sky Sports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT