សុំ​ស្លេះ​ត្រឹម​ប៉ុណ្ណឹង Allegri ថា​កូន​ក្រុម​ខ្លួន​រូប​នេះ អត់​មាន​ចាកចេញ​ទៅ​ណា​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកចាត់ការ​នៃ​ក្លឹប​សេះ​បង្កង់ Juventus លោក Massimiliano Allegri បាន​បញ្ជាក់​ច្បាស់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ Alvaro Morata នឹង​មិន​ចាកចេញ​ទៅ​ណា​នោះ​ទេ សម្រាប់​ទីផ្សារ​ដោះដូរ​ខាង​មុខ ពោល​ក៏​បដិសេធ​នូវ​ចចាមអារ៉ាម​ទាំង​ឡាយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ពេល​ចុង​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត សម្រាប់​បុរស​សញ្ជាតិ​អេស្ប៉ាញ​ដែល Juventus បាន​ខ្ចី​ជើង​ពី Atletico Madrid ស្រាប់​តែ​លឺ​ដំណឹង​ថា អាច​នឹង​ផ្ទេរ​ទៅ​ក្លឹប Barcelona នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា។ មាន​ទាំង​របាយការណ៍​ចុះ​ផ្សាយ​ថា ការ​ចរចា​សម្រេច​ទៅ​បាន ៩៥ ភាគរយ​ទៀត​ផង តែ​យ៉ាង​ណា គ្រូ​ធំ​សញ្ជាតិ​អ៊ីតាលី​និយាយ​ច្បាស់ៗ​ពេល​នេះ ថា​គ្មាន​រឿង​នោះ​កើត​ឡើង​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Allegri ថា៖ “ខ្ញុំ​ប្រាប់​អ្នក​ចុះ រឿង Alvaro គេ​នឹង​បន្ត​នៅ​ទី​នេះ គេ​នឹង​មិន​ចាកចេញ​ពី Juventus ទេ ហើយ​សុំ​បញ្ចប់​រឿង​ត្រឹម​តែ​ប៉ុណ្ណឹង”។ គួរ​បញ្ជាក់​ដែរ​ថា ខ្សែ​ប្រយុទ្ធ​វ័យ ២៩ ឆ្នាំ បាន​បង្ហាញ​ខ្លួន ២៣ ប្រកួត រក​បាន ៧ គ្រាប់​និង Assist ៣ លើក​ឲ្យ​សេះ​បង្កង់ ហើយ​នៅ​បញ្ចប់​រដូវ​កាល​ ក្លឹប​ក៏​ទំនង​ជា​នឹង​ទិញ​គេ​ផ្តាច់​កុងត្រា​នៅ​តម្លៃ ២៩ លាន​ផោន​ក៏​ថា​បាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT