សម្រាប់ជើងទី១ពានរង្វាន់ Carabao Cup នៅយប់មិញនេះ ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុម Spurs ក្នុងលទ្ធផល ២-០ ទៅហើយ។
ក្រុមរបស់លោក Thomas Tuchel ឃើញថាធ្វើបានល្អសម្រាប់ការប្រកួតពានរង្វាន់ខាងលើ។ ពួកគេចាប់ផ្ដើមសម្រុក និងរកគ្រាប់បាល់បានតាំងពីនាទីទី៥ដើមតង់ទី១ ដោយកីឡាករ Kai Havertz ស្របពេល១គ្រាប់ទៀតជាការធ្វើឱ្យចូលទីខ្លួនឯងរបស់ Davies នៅនាទី៣៤។ ក្រុម Spurs ព្យាយាមរកឱកាសដើម្បីរកគ្រាប់បាល់វិញដែរ ប៉ុន្តែមិនសម្រេចឡើយ។
ចប់ការប្រកួត ក្រុម Chelsea បានយកឈ្នះលើក្រុម Spurs ក្នុងលទ្ធផល ២-០ នៅជើងទី១នេះ។ ខណៈដែលជើងទី២វិញធ្វើឡើងនៅថ្ងៃទី១៣ខែមករាឆ្នាំ២០២២ខាងមុខ៕ ប្រភព៖ DAILYMAIL