Eriksen៖ “ខ្ញុំ​ចង់​ជួយ​ដាណឺម៉ាក លេង World Cup 2022”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Christian Eriksen ក្រោយ​ប្រកាស​បញ្ចប់​កុងត្រា​ជាមួយ​ក្លឹប​ Inter Milan ក្រោយ​មាន​បញ្ហា​ជំងឺ​បេះដូង មក​ទល់​ពេល​នេះ គេ​មិន​ទាន់​រក​បាន​ក្លឹប​ថ្មី​ឈរ​ជើង​នៅ​ក្លឹប ស្រប​ពេល​ដែល​ជាមួយ​ជម្រើស​ជាតិ ក៏​មិន​ច្បាស់​ថា ត្រូវ​ចូល​និវត្ត ឬ​បន្ត​បែប​ណា​នោះ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​តាម​ការ​លើក​ឡើង​របស់​ខ្សែ​បម្រើ​វ័យ ២៩ ឆ្នាំ បាន​អះអាង​កន្លង​ទៅ​ថា សម្រាប់​ព្រឹត្តិការណ៍ World Cup 2022 ក្នុង​ប្រទេស​កាតា​នា​ពេល​ខាង​មុខ ខ្លួន​នៅ​តែ​ចង់​ចូលរួម​ជួយ​ជម្រើស​ជាតិ​ដាណឺម៉ាក​ដដែល ពោល​វា​បំណង​ប្រាថ្នា​ដ៏​ធំ​មួយ​ក្នុង​អាជីព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Eriksen គេ​ក៏​បាន​ជួយ​ក្រុម​លេង​នៅ Euro 2020 កន្លង​ទៅ​ដែរ តែ​បាន​ប៉ុន្មាន​ប្រកួត​ដំបូង​ប៉ុណ្ណោះ។ កន្លង​ទៅ​នេះ អតីត​កូន​ក្រុម​ Inter/Spurs និយាយ៖ “គោលដៅ​របស់​ខ្ញុំ គឺ​ចង់​លេង World Cup នៅ​កាតា ខ្ញុំ​ពិត​ជា​ចង់​លេង​ខ្លាំង​ណាស់ ដោយ​វា​ស្ថិត​ក្នុង​ការ​គិត​របស់​ខ្ញុំ​យូរ​ណាស់​ហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “ត្រង់​រឿង​ឈ្មោះ​របស់​ខ្ញុំ​ត្រូវ​បាន​ជម្រើស​ជាតិ​កោះហៅ​ឬ​អត់​ជា​រឿង​មួយ​ផ្សេង​ទៀត តែ​ក្តីស្រមៃ​របស់​ខ្ញុំ​គឺ​ចង់​ត្រលប់​ទៅ​វិញ ខ្ញុំ​ច្បាស់​ណាស់ ខ្ញុំ​ចង់​ត្រលប់​ទៅ​ជួយ​ក្រុម​វិញ ​ព្រោះ​ខ្ញុំ​មិនមាន​អារម្មណ៍​ខុស​ប្លែក​អ្វី​ធៀប​នឹង​ពេល​មុន​ឡើយ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT