Arsenal ចង់​ឲ្យ Torreira + លុយ ៤៦ លាន​ផោន ប្តូរ​យក​គ្រាប់​ពេជ្រ​នៅ Serie A រូប​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ វ័យ​ក្មេង​ចេញ​ពី ក្លឹប Fiorentina ហើយ​ការ​ចរចា គឺ​ចង់​ផ្តល់​ឲ្យ​នូវ​កីឡាករ​របស់​ខ្លួន Lucas Torreira បូក​នឹង​លុយ​សុទ្ធ ៤៦ លាន​ផោន​ផ្សេង​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត Torreira សម្រាប់​លោក Mikel Arteta ទុក​ក៏​មិន​ចំណេញ ដក​ចេញ​ក៏​មិន​ខាត ជា​រួម​ក្លឹប​លែង​សូវ​ប្រើប្រាស់​វត្តមាន​របស់​គេ​ទៀត​ហើយ​នៅ​រយៈ​ពេល​ចុង​ក្រោយ។ ទន្ទឹម​ដែល​សុពលភាព​កុងត្រា​កៀក​នឹង​ផុត​នៅ​ឆ្នាំ​ក្រោយ​ផង ដូច្នេះ​ក្លឹប​ចង់​កាត់កង​ប្រគល់​គេ​ឲ្យ​ទៅ​ក្លឹប​អ៊ីតាលី​ផ្ទាល់​តែ​ម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​ជួន​ពេល​ដែល​សព្វថ្ងៃ​គេ​ក៏​កំពុង​ខ្ចី​ជើង​ឲ្យ Fiorentina ស្រាប់ តែ​ត្រូវ​សុពលភាព​ត្រឹម​ចុង​ខែ​មិថុនា​ខាង​មុខ ដល់​ឥឡូវ Arsenal ថា​នឹង​មិន​យក​វិញ​ទេ ហើយ​ស៊ូ​ឲ្យ​ផ្តាច់​តែ​ម្តង តែ​សុំ​មក​វិញ​នូវ​ខ្សែ​ប្រយុទ្ធ Dusan Vlahovic រួច​ក្លឹប​អង់គ្លេស​ក៏​នឹង​ព្រម​បន្ថែម​លុយ​សុទ្ធ ៤៦ លាន​ផោន​ផ្សេង​ទៀត។ នេះ​បើ​តាម​សារព័ត៌មាន Gazzetta dello Sport បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​មិន​ច្បាស់​ថា ភាគី​ក្លឹប Fiorentina ព្រម​សំណើ​នេះ​ឬ​អត់​ទេ តែ​ដូច​អ្នក​រាល់​គ្នា​បាន​ដឹង Vlahovic គេ​កំពុង​ក្លាយ​ជា​គ្រាប់​ពេជ្រ​នៅ Serie A សព្វថ្ងៃ។ យុវជន​វ័យ ២១ ឆ្នាំ បង្ហាញ​ខ្លួន ២២ ប្រកួត រក​បាន ១៨ គ្រាប់​និង Assist ៣ លើក​ឲ្យ​ក្លឹប​នៅ​រដូវ​កាល​នេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Gazzetta dello Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT