“បើ​ឲ្យ​ដាក់​កីឡាករ​ឈរ​ជើង​ពី​ក្រោយ​ ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព​កូន​ក្រុម Chelsea រូប​នេះ” – Rio

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ​កីឡាករ​ដែល​លោក​ចង់​បម្រើ​អាជីព​ជាមួយ ក៏​ដូច​ជា​ទុកចិត្ត​លើ​សមត្ថភាព​របស់​គេ ក្នុង​ការ​ចាំ​គាំទ្រ​ពី​ក្រោយ ក្នុង​នាម​ខ្លួន​ជា​ខ្សែ​ការពារ លោក Rio Ferdinand បាន​ចុច​ឈ្មោះ អ្នកចាំទី​សេណេហ្គាល់ Edouard Mendy។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​លើ​ប៉ុស្តិ៍ YouTube កាល​ពី​ពេល​កន្លង​ទៅ Rio ថា៖ “Mendy នឹង​ក្លាយ​ជា​អ្នកចាំទី ដែល​ខ្ញុំ​ចង់​ឲ្យ​គេ​នៅ​ពី​ក្រោយ ហើយ​ក៏​អាច​ជា​ជម្រើស​ល្អ​បំផុត​ទាំង​ពីរ ឬ​បី​ក្នុង​ពិភពលោក​ ដែល​ខ្ញុំ​ត្រូវ​ជ្រើសរើស​ផង​ដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា Ferdinand ជា​អតីត​កីឡាករ​នៅ​បិសាច​ក្រហម តែ​មិន​បាន​ចុច​ឈ្មោះ​សមាជិក​ United រូប​ណា​មួយ​ទេ ផ្ទុយ​ទៅ​វិញ​បែរ​ជា​មក​ចុច​ឈ្មោះ​កីឡាករ​នៅ​ក្លឹប​គូ​ប្រជែង Chelsea។ ទៅ​មើល​ស្ថិតិ​របស់​កីឡាករ​ក្លឹប​តោ​ខៀវ​បន្តិច គេ​កំពុង​សកម្ម​នៅ​តំណែង​ដៃ​ទី​មួយ​រដូវ​កាល​នេះ ដោយ​បង្ហាញ​ខ្លួន ២៦ ប្រកួត ស្មើ​នឹង​ជាង ២ ៣០០ នាទី តែ​ឥឡូវ​គេ​ជាប់​ភារកិច្ច​ ត្រូវ​ដក​ឃ្លា​ទៅ​ជួយ​ជម្រើស​ជាតិ​បណ្តោះ​អាសន្ន នៅ Africa Cup of Nations៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT