Chelsea ចូល​ប្រជែង Man Utd ចង់​ដណ្តើម​យក​កីឡាករ​គោលដៅ តម្លៃ​រយ​លាន​ម្នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​តែ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រជែង​ជាមួយ​នឹង​ក្លឹប​បិសាច​ក្រហម Man Utd លើ​ការ​ចង់​បាន ខ្សែ​បម្រើ​ការពារ​នៃ​ក្លឹប West Ham United នោះ​គឺ Declan Rice សម្រាប់​ទីផ្សារ​ដោះដូរ​ ក្រោយ​បញ្ចប់​រដូវ​កាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ឲ្យ​ដឹង​ថា ​បុរស​វ័យ ២២ ឆ្នាំ ជា​យុវជន​របស់​ក្រុម​ញញួរ​ តែ​មុន​នឹង​គេ​មក​ហ្វឹកហាត់​នៅ West Ham ដើម​ឡើយ គេ​ក៏​ធ្លាប់​ចាយ​ពេល​ឲ្យ​ក្លឹប​នៅ​ទឹកដី Stamford Bridge ជា​ច្រើន​ឆ្នាំ​ផង​ដែរ។ ដូច្នេះ​ហើយ​ក្លឹប​តោ​ខៀវ ក៏​ចាប់​អារម្មណ៍​ចង់​បាន​យុវជន​របស់​គេ​ត្រលប់​ទៅ​វិញ បើ​ទោះ​បី​ជា​បច្ចុប្បន្ន​ស្ថិត​នៅ​តម្លៃ​កប់​ពពក​មួយ​ក្តី។​នេះ​បើ​តាម​សារព័ត៌មាន Gola បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តម្លៃ​ខ្លួន​របស់​កីឡាករ​អង់គ្លេស អាច​ថ្លៃ​ល្បាក់​ ១០០ លាន​ផោន ដែល United ឯ​ណោះ ក៏​មិន​រអា​នឹង​តម្លៃ​មួយ​នេះ​ដែរ ខណៈ​ដែល​សុពលភាព​កុងត្រា​របស់​គេ ​ត្រូវ​ផុត​នៅ​រយៈ​ពេល ២ ឆ្នាំ​កន្លះ។ រំឭក​ស្ថិតិ​របស់​គេ​បន្តិច បង្ហាញ​ខ្លួន ១៦៩ ប្រកួត រក​បាន ៨ គ្រាប់​និង Assist ៩ លើក រាប់​ចាប់​តាំង​ពី​បង្ហាញ​ខ្លួន​នៅ​ឈុត​ធំ នា​ឆ្នាំ ២០១៥៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT