Barcelona ​នឹង​ប្ដូរ Logo ​របស់​ខ្លួន ​ហើយ​លុប​ពាក្យ FCB ​ដែល​ប្រើ​ជាង​១០០​ឆ្នាំ​ចេញ

ក្លឹប FC Barcelona ​នឹង​ផ្លាស់ប្ដូរ Logo ​ថ្មី​របស់​ខ្លួន ​ដោយ​លុប​ពាក្យ FCB ​ចេញ ខណៈ​ដែល​ពាក្យ​នេះ ​ក្លឹប​ប្រើប្រាស់​ជាង​១០០​ឆ្នាំ​មក​ហើយ។

Logo ​​បច្ចុប្បន្ន​របស់​ Barcelona ​ត្រូវ​បាន​ប្រើប្រាស់​តាំង​ពី​ឆ្នាំ​២០០២​មក​ម្ល៉េះ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ក្លឹប​មាន​គម្រោង​ផ្លាស់​ប្ដូរ Logo ​ដោយ​កាត់​អក្សរ FCB ​​

ចេញ។ FCB ​នេះ​គឺ​មក​ពី​ពាក្យ​ពេញ​ថា Futbol Club Barcelona ។ Logo ​ថ្មី នឹង​ដាក់​ដំណើរ​ការ​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ ដោយ​ផ្ទៃ​ពណ៌​ខៀវ​ក្រហម​នៅ​ខាង​ក្រោម​បាន​ប្ដូរ​ពី​ ៧​មក​៥​ក្រឡា​វិញ​។​

នេះ​គឺ​ជា​លើក​ទី​១១​ហើយ ​ដែល​ក្លឹប​មួយ​នេះ​បាន​ផ្លាស់​ប្ដូរ Logo ​របស់​ខ្លួន ហើយ​ការ​ផ្លាស់​ប្ដូរ​លើក​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​ក្លឹប​រក​ចំណូល​បាន​កាន់​តែ​ច្រើន ទៅ​លើ​កម្មវិធី​និង​សិទ្ធិ​លក់​ពាណិជ្ជកម្ម​នានា៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT