ក្លឹប Newcastle United បានទិញខ្សែការពារបានម្នាក់ហើយគឺកីឡាករ Kieran Trippier ពីក្រុម Atletico Madrid ក្នុងតម្លៃខ្លួន១២លានផោន។
កីឡាករវ័យ៣១ឆ្នាំខាងលើបានចូលរួមជាមួយក្រុម AT Madrid នៅឆ្នាំ២០១៩ ដោយកាលនោះទិញពីក្រុម Spurs មកតម្លៃ២០លានផោន។ ស្របពេលនៅខែមករានេះ ក្រុមរបស់លោក Simeone ក៏សម្រេចលក់គេចេញឱ្យទៅក្រុម Newcastle United ក្រោមការដឹកនាំរបស់លោក Eddie Howe ក្នុងតម្លៃ១២លានផោនវិញ។ Trippier នឹងធ្វើតេស្ដសុខភាព ហើយបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃពុធនេះតែម្ដង។
Newcastle កំពុងនៅបាតតារាងនៃពានរង្វាន់ English Premier League ដោយទើបឈ្នះការប្រកួតម្ដងគត់នារដូវកាលនេះ។ ក្លឹបសារិកាព្រៃនេះ ទទួលបានការវិនិយោគថ្មីពីព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអូឌីតកាលពីពេលកន្លងទៅ ដោយពួកគេនឹងចាប់ផ្ដើមរុះរើរក្រុមបណ្ដើរៗ ដើម្បីធ្វើឱ្យក្រុមនេះក្លាយជាក្រុមខ្លាំងនៅអង់គ្លេស៕ប្រភព Bbc