លោក Joan Laporta ត្រូវបានគេរាយការណ៍ថាបានឆ្លងមេរោគកូវីដ១៩ទៅហើយ បន្ទាប់ពីបានទៅស្និទ្ធស្នាលជាមួយកីឡាករ Ferran Torres នៅថ្ងៃបង្ហាញខ្លួន។
ក្រុម Barcelona បានបង្ហាញវត្តមានកីឡាករចំណូលថ្មីដែលទើបទិញបានពី Manchester City ក្នុងតម្លៃជាង៥០លានផោនគឺកីឡាករ Ferran Torres ។ ក្រោយពីបង្ហាញខ្លួនបាន១ថ្ងៃ ខ្សែប្រយុទ្ធរូបនេះក៏ត្រូវបានគេដឹងថាឆ្លងមេរោគកូវីដ១៩ទៅហើយ។ អ្នកដែលបានចូលរួមពិធីបង្ហាញខ្លួនរបស់គេទាំងអស់ក៏ត្រូវធ្វើតេស្ដរកមេរោគដូចគ្នា។
ជាលទ្ធផលចេញមកថាលោក Laporta ដែលជាប្រធានក្លឹប Barcelona នោះ ក៏បានឆ្លងមេរោគដែរ។ លោកបានធ្វើតេស្ដរហ័សវិជ្ជមាន និងយកសំណាកទៅធ្វើតេស្ដ PCR ទៀត ក៏នៅតែវិជ្ជមាន។ ពេលនេះកំពុងសម្រាកព្យាបាលនៅផ្ទះ ដោយមិនមានរោគសញ្ញាអ្វីគួរឱ្យបារម្ភនោះទេ៕ប្រភព Marca