Lukaku នឹង​ពិចារណា​ផ្ទេរ​ទៅ​ក្លឹប​រួម​លីគ​មួយ​នេះ ប្រសិន​ Chelsea ច្បាស់​ថា​លែង​ត្រូវ​ការ

មាត់​ឥត​គម្រប ជា​ពាក្យ​រិះគន់​ដែល​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​និយាយ​មក​កាន់ Romelu Lukaku បន្ទាប់​ពី​ផ្តល់​បទសម្ភាសន៍​កាល​ពី​ពេល​កន្លង​ទៅ មាន​ផ្សារភ្ជាប់​ក្នុង​អត្ថន័យ​ប៉ះ​ទង្គិច​មក​លើ​ក្លឹប​អាណាព្យាបាល​បច្ចុប្បន្ន​គឺ តោ​ខៀវ Chelsea។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​មិន​នៅ​កីឡាករ​បែលហ្សិក​បែរ​ជា​និយាយ​ថា៖ “ដើម​ឡើយ​មុន​គិត​ចង់​ផ្ទេរ​ចេញ​ពី Inter Milan ជម្រើស​ក្លឹប​ធំ ៣ ក្នុង​ក្តីស្រមៃ​របស់​ខ្ញុំ គឺ​រួម​មាន Bayern Munich, Real Madrid និង Barcelona រី​ឯ Chelsea គឺ​រំលេច​មក​តាម​ក្រោយ​ ពោលបន្ទាប់ពីភាគី​ក្លឹប​អង់គ្លេស​ធ្វើការ​ទាក់ទង​មក​កាន់ខ្ញុំ​ផ្ទាល់”។ អត្ថន័យ​នេះ Lukaku ​ចង់​មាន​ន័យ​ថា Chelsea មិន​ធំ​ជាង​ក្លឹប ៣ ឯ​ទៀត​ទេ ជា​រួម​គឺ​ស្ថិត​នៅ​ជម្រើស​ទី ៤ តែ​ប៉ុណ្ណោះ​ក្នុង​ការ​សម្រេច​ចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ លោក Thomas Tuchel ដែល​ជា​អ្នកចាត់ការ បាន​មាន​ការ​ខឹងសម្បា​ជា​ខ្លាំង ដល់​ថ្នាក់​ដក​ឈ្មោះ​កីឡាករ​វ័យ ២៨ ឆ្នាំ មិន​ឲ្យ​ចូលរួម​ប្រកួត​ទល់ Liverpool កាល​ពី​ថ្ងៃ​អាទិត្យ។ នៅ​ប្រកួត​បន្តបន្ទាប់ គេ​មិន​ច្បាស់​ថា​អនាគត​របស់​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ទៅ​ជា​បែប​ណា​ទេ តែ​តាម​ដឹង គឺ​ក្លឹប​កំពុង​ទាមទារ​ឲ្យ Lukaku ចេញ​មក​សុំទោស​ជា​សាធារណៈ មិន​ដូច្នោះ​ទេ ក្លឹប​ក៏​នឹង​មិន​ញញើត​ក្នុង​ការ​លក់​គេ​ចេញ​ទៅ​វិញ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Gazzetta dello Sport ចុះ​ផ្សាយ​ថា Lukaku ក៏​មិន​ទាន់​ច្បាស់ ១០០ ភាគរយ ថា​នឹង​ចង់​បន្ត​នៅ ឬ​ចាកចេញ​នោះ​ដែរ តែ​គ្រាន់​ថា បើ​គិត​ដល់​ផ្លូវ​បែក សម្រាប់​ទ្រនំ​បន្ទាប់​ គេ​នឹង​ជ្រើស​យក​ការ​ផ្ទេរ​ទៅ​ក្លឹប Tottenham Hotspur ដើម្បី​រួបរួម​ជាមួយ​អតីត​អ្នកចាត់ការ​លោក Antonio Conte។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពីរ​ធ្លាប់​បាន​សហការ​រួម​គ្នា​ជា​គ្រូ​និង​សិស្ស កាល​នៅ Inter Milan រួច​ក៏​បាន​លើក​ពាន​រង្វាន់​លីគ​កំពូល​នៅ​ទី​នោះ​ផង​ដែរ មុន​ចាកចេញ ហើយ​ជ្រើស​យក​ទ្រនំ​ថ្មី​នៅ​អង់គ្លេស គ្រាន់​តែ​ក្លឹប​ផ្សេង​គ្នា។ យ៉ាង​ណា​ការ​រួបរួម​រវាង​អ្នក​ទាំង​ពីរ ក៏​អាច​នឹង​កើត​ឡើង​ម្តង​ទៀត ជា​ពិសេស​ក្រោយ​មាន​ការ​បើក​ភ្លើង​ខៀវ​ច្បាស់ៗ ​ពី​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី ថា​រឿង Lukaku ជាមួយ​ Chelsea ខ្លួន​សុំ​មិន​លូក​ដៃ​អ្វី​ទាំង​អស់ តែ​គ្រាន់​ថា ជាមួយ​អតីត​កូន​ក្រុម​ចាស់ លោក​នៅ​តែ​មាន​អារម្មណ៍​ពេញចិត្ត​លើ​សមត្ថភាព​របស់​គេ​ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ថា​មិន​ត្រូវ Spurs អាច​នឹង​លៃលក​ចាយ​លុយ​ធំ នាំ​យក Lukaku មក​ក៏​ថា​បាន ស្រប​ពេល​ដែល​សុពលភាព​កុងត្រា​នៅ​ឯ​ Stamford Bridge សេសសល់​រយៈ​ពេល ៤ ឆ្នាំ​កន្លះ ហើយ​តម្លៃ​ខ្លួន​នឹង​មិន​ក្រោម ៩០ លាន​ផោន​ឡើយ។ តែ​វា​ក៏​អាច​កាត់កង​ជាមួយ​នឹង​ការ​ចាកចេញ​របស់ Harry Kane ព្រោះ​អនាគត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ជាមួយ​ក្លឹប​មាន់​ខ្នាយ​មាស ក៏​មិន​ច្បាស់លាស់​ដូច​គ្នា បន្ទាប់​ពី​ក្លឹប​គោលដៅ Man City ទើប​តែ​លោក​ចេញ Ferran Torres ថ្មីថ្មោង​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុង​ក្រោយ​យើង​សូម​បង្វែរ​ទៅ​បញ្ចប់​រឿង ការ​ផ្ទេរ​ចេញ Kane នោះ​គឺ​ត្រង់​ យើង​ទទួល​ដំណឹង​មក​ថា​ក្លឹប​មេឃ​ខៀវ Man City អាច​មាន​កញ្ចប់​ចំណាយ​ល្បាក់ ៩០ ទៅ ១៥០ លាន​ផោន សម្រាប់​ទីផ្សារ​ដោះដូរ​ខែ​មករា។ ងាក​មក​មើល​តម្លៃ​ខ្លួន Kane គឺ​អាច​ថ្លៃ​ជាង ៩០ លាន​ផោន ដូច្នេះ បើ​និយាយ​ត្រូវរ៉ូវ ការ​ផ្ទេរ​អាច​នឹង​សម្រេច​ទៅ​បាន​នៅ​កំឡុង​ខែ​នេះ​ក៏​ថា​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុះ​សម្រាប់​ការ​យល់​ឃើញ​របស់​គ្នា​យើង​វិញ តើ​វា​ជា​រឿង​ល្អ​ដែរ​ទេ ប្រសិន​ណា Chelsea ស៊ូ​ខាត​លុយ​ជាមួយ Lukaku ហើយ​ព្រម​លក់​គេ​មក​ឲ្យ​ក្រុម​លោក Conte រី​ឯ Spurs ក៏​នឹង​ព្រម​លក់ Kane ទៅ​ឲ្យ Man City?​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT