ខ្សែការពារ Thiago Silva ទទួលបានកុងត្រាថ្មីពីក្រុមតោខៀវ Chelsea ១ឆ្នាំទៀតហើយ ក្រោយពីរូបគេបង្ហាញទម្រង់លេងនៅល្អ ទោះអាយុឈានដល់៣៧ឆ្នាំហើយក្ដី។
កីឡាករប្រេស៊ីលខាងលើបានចូលរួមជាមួយក្រុមតោខៀវ ក្រោយពីរូបគេអស់កុងត្រានៅ PSG កាលពីឆ្នាំ២០២០កន្លងទៅ ហើយគិតមកដល់ពេលនេះបង្ហាញខ្លួននៅអង់គ្លេសបាន៥៦ដងហើយ។ ខ្សែការពាររូបនេះ ធ្វើបានល្អណាស់ដោយឆ្នាំមុន ជួយក្រុម Chelsea ឈ្នះពានរង្វាន់ UEFA Champions League បានទៀត ហើយធ្វើឱ្យអ្នកចាត់ការ Thomas Tuchel ពេញចិត្តជាខ្លាំង។ ដោយសារបែបនេះហើយ ទើបបានជារូបគេទទួលបានកុងត្រាបន្ថែម១ឆ្នាំទៀត។
Silva បាននិយាយថា៖ “បានលេងនៅ Chelsea ពិតជាមានមោទកភាពណាស់។ ខ្ញុំមិនដែលគិតថាខ្ញុំបាននៅទីនេះដល់៣ឆ្នាំនោះទេ។ ដូច្នេះខ្ញុំសប្បាយចិត្តក្នុងការលេងនៅទីនេះ១រដូវកាលទៀត”៕ប្រភព Dailymail