លោក Jamie Redknapp អ្នកវិភាគម្នាក់ បានដាក់សំនួរថាតើមូលហេតុអ្វីបានជាក្រុម Manchester United មិនព្រមយកលោក Antonio Conte មកដឹកនាំក្រុម នៅពេលលោកទំនេរពីការងារ។
មុនពេលលោក Ole Gunner Solskjaer ត្រូវដកចេញ មានដំណឹងជាច្រើនចុះផ្សាយថា Man Utd អាចយកលោក Conte មកដឹកនាំក្រុមបន្ដបាន ហើយសាមីខ្លួនក៏ពេញចិត្តក្នុងការត្រលប់មក Premier League វិញដែរ។ តែក្រោយមក ក៏ស្រាប់តែក្រុម Spurs ឆ្លៀតឱកាសបានមុន ទាក់ទងអ្នកចាត់ការអ៊ីតាលីរូបនេះមកដឹកនាំក្រុមបាន ហើយ Man Utd ក៏យកលោក Ralf Rangnick មកដឹកនាំក្រុមវិញ។ គេសង្កេតឃើញថា Conte ត្រលប់មកអង់គ្លេសវិញនេះ ជួយ Spurs បានច្រើនណាស់ ដោយ៨ប្រកួតមកហើយមិនទាន់ចាញ់នោះទេ។
កត្ដានេះហើយ ទើបបានជា Jamie Redknapp ឆ្ងល់អើយសែនឆ្ងល់ ហេតុអ្វី Man Utd មានឱកាសល្អទៅហើយ តែចុងក្រោយបែរជាមិនព្រមក្ដោបឱកាសមាសនោះទៅវិញ។ លោក Conte ជាអ្នកចាត់ការម្នាក់ដែលជោគជ័យច្រើន ជាពិសេសក៏ធ្លាប់ជួយ Chelsea ឈ្នះពាន Premier League ផងដែរ៕ប្រភពDailymail