លោក Ralf Rangnick អ្នកចាត់ការក្រុមបិសាចក្រហម Manchester United បាននិយាយថាផ្លូវនៅវែងឆ្ងាយទៀតណាស់សម្រាប់ក្រុមខ្លួនកែលម្អ មិនអាចយក១ប្រកួតចាញ់ Wolves មកកាត់ក្ដីនោះទេ។
បន្ទាប់ពីលេងចាញ់ក្រុម Wolves ក្នុងលទ្ធផល ១-០ នៅយប់មិញ លោក Rangnick បាននិយាយថា៖
“ខ្ញុំដឹងថាមកដឹកនាំក្រុមនេះ គឺជាការងារលំបាក ហើយនេះជាហេតុផលពួកគេទាក់ទងនិងចុះកុងត្រាជាមួយខ្ញុំ។ ខ្ញុំដឹងពីដំបូង ថាវាមិនងាយទេក្នុងការរកចំណុចស្មើភាពក្នុងក្រុមនៅពេលភ្លាមៗ។ ថ្ងៃនេះយើងបានឃើញបញ្ហាស្រដៀងគ្នាដែលកើតឡើងមុនពេលខ្ញុំមកដល់។ វាមិនងាយទេដើម្បីអភិវឌ្ឍ DNA របស់កីឡាករម្នាក់តាមអ្វីយើងចង់បាន។ យើងនៅផ្លូវវែងឆ្ងាយទៀត”។
ចាញ់១ប្រកួតនេះ ក្រុម Man Utd បាត់ឱកាសល្អដើម្បីចូលទៅ Top4 ទៅហើយ។ តែយ៉ាងណាការប្រកួតទើបតែបាន១៩ប្រកួតប៉ុណ្ណោះនៅសល់ពាក់កណ្ដាលរដូវកាលទៀត ទើបអាចកាត់សេចក្ដីបាន ថាក្រុមណាធ្វើបានល្អ ឬការដឹកនាំរបស់លោក Rangnick អាចស្រោចស្រង់ក្រុម Man Utd បានឬយ៉ាងណា៕ប្រភព Dailymail