រំឭក​ការ​ចាយ​ខុស​ធ្ងន់​បំផុត ៤ លើក ជុំវិញ​ការ​ផ្ទេរ​ចូល​កីឡាករ​នៅ​ខែ​មករា

ទីផ្សារ​ដោះដូរ​រដូវ​រងា នៅ​តំបន់​អឺរ៉ុប នឹង​ចាប់​បើក​ដំណើរការ​ពី​ថ្ងៃ​ទី ១ ​ដល់​ថ្ងៃ​ទី ៣១ ​មករា ដែល​មាន​ន័យ​ថា ចន្លោះ​ពេល​នេះ បណ្តា​ក្លឹប​ទាំង​អស់​អាច​មាន​សិទ្ធ​ចរចា​ទិញ​ចូល​កីឡាករ ក៏​ដូច​ជា​លក់​ចេញ​ទៅ​វិញ នៅ​ចំណែក​លើស ដែល​គិត​ថា​ក្លឹប​លែង​ត្រូវ​ការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​មិន​សុទ្ធ​តែ​ការ​ផ្ទេរ​ចូល​ទាំង​អស់ គឺ​ជា​ការ​សម្រេច​ចិត្ត​ត្រូវ​នោះ​ទេ ជា​ពិសេស​គឺ​ការ​ផ្ទេរ​នា​ពាក់​កណ្តាល​រដូវ​កាល​នេះ​ផ្ទាល់​តែ​ម្តង ដែល​ច្រើន​តែ​ជា​ការ​សម្រេច​ចិត្ត​ខុស ធៀប​នឹង​ការ​ផ្ទេរ​នៅ​រដូវ​ក្តៅ។ ទំព័រ CTS Sports រំឭក​ពេលវេលា ៤ លើក​នៃ​ការ​ផ្ទេរ​ដ៏​អាក្រក់​បំផុត​ទាំង ៤ សម្រាប់​ទីផ្សារ​ដោះដូរ​ខែ​មករា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Andy Carroll

វិល​ត្រលប់​ទៅ​ឆ្នាំ ២០១១ នៅ​ថ្ងៃ​ចុង​ក្រោយ មុន​បិទ​ទីផ្សារ​ដោះដូរ​រដូវ​រងា ក្លឹប Liverpool បាន​សម្រេច​ចិត្ត​ចាយ​លុយ​ជិត ៣៥ លាន​ផោន ថ្ពក់​យក Andy Carrrol ចេញ​ពី​ក្លឹប Newcastle United។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម​ឡើយ​នៅ Newcastle ទទួល​ស្គាល់​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​ធ្វើ​បាន​ល្អ តែ​លុះ​ដល់​ផ្ទេរ​មក​ហង្ស​ក្រហម ការ​បង្ហាញ​ខ្លួន​ជាង ៤០ ប្រកួត អាច​រក​បាន​តែ ៦ គ្រាប់​ប៉ុណ្ណោះ ហើយ​រំលង​មួយ​ឆ្នាំ​បន្ទាប់​ក្លឹប​ក៏​សម្រេច​ដាក់​ឲ្យ​ខ្ចី​ជើង​ទៅ​កាន់ West Ham។ ចុះ​ឡើង​ប្រើប្រាស់​វត្តមាន​គេ​បាន​តែ ២ ឆ្នាំ Liverpool ក៏​សម្រេច​ចិត្ត លក់​ផ្តាច់​កុងត្រា​ឲ្យ​ទៅ​ក្រុម​ញញួរ រួច​ស៊ូ​ខាត​ជាង ២០ លាន​ផោន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Alexis Sanchez

ជឿ​ថា​អ្នក​គាំទ្រ Man Utd ប្រាកដ​ជា​ចងចាំ​ខ្លាំង​បំផុត នៅ​បរាជ័យ​របស់ Sanchez ដែល United បាន​នាំ​យក​គេ​មក​ចូលរួម កាល​ពី​ថ្ងៃ​ទី ២២ មករា ឆ្នាំ ២០១៨។ សារ​នោះ ក្លឹប​ម្ចាស់ដី Old Trafford បង្កើត​ការ​ភ្ញាក់ផ្អើល តាម​រយៈ​ការ​ចំណាយ លុយ​ជិត ៣០ លាន​ផោន នាំ​យក​ខ្សែ​ប្រយុទ្ធ​ឈីលី ចេញ​ពី Arsenal ហើយ​ថែម​ទាំង​ប្រគល់​អាវ​លេខ ៨ ឲ្យ​ថែម​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​យ៉ាង​ណា​ វត្តមាន​របស់​គេ​ជាមួយ United ៤៥ ប្រកួត រក​បាន​តែ ៥ គ្រាប់​និង Assist ៩ លើក​ប៉ុណ្ណោះ។ ក្រោយ​ការ​អស់​ធ្មត់​ជាមួយ​តម្លៃ​ពលកម្ម​កប់​ពពក​ផង Man Utd ក៏​សម្រេច​បញ្ចប់​កុងត្រា Sanchez ហើយ​ប្រគល់​គេ​ឲ្យ​ទៅ Inter Milan និង​ឈរ​ជើង​ទល់​សព្វថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Fernando Torres

Torres ជោគជ័យ​ខ្លាំង​កាល​នៅ Atletico Madrid និង Liverpool ជំនាន់​មុន​ឆ្នាំ ២០១០ លុះ​ដល់​ឆ្នាំ ២០១១ នៅ​ថ្ងៃ​ចុង​ក្រោយ​បិទ​ទីផ្សារ​ដោះដូរ គេ​ក៏​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​ក្លឹប​គូ​ប្រជែង​គឺ​តោ​ខៀវ Chelsea។

ការ​ចាយ​ជិត ៥០ លាន​ផោន​របស់ Chelsea ទៅ​លើ​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ មិន​ទទួល​បាន​ផល​ដូច​ការ​គ្រង​ទុក​នោះ​ទេ ដោយ ១៧២ ប្រកួត រក​បាន​តែ ៤៥ គ្រាប់​និង Assist ៣៥ លើក​ប៉ុណ្ណោះ ពោល​អន់​ជាង ១ ទ្វេ​ជា ២ ធៀប​នឹង​ស្ថិតិ​កាល​នៅ​ហង្ស។ រួច​ក្រោយ​មក​ក៏​ដាក់​ឲ្យ​គេ​ខ្ចី​ជើង​ទៅ AC Milan ហើយ​ចុះ​ឡើង ដល់​ឆ្នាំ​ ២០១៥ Chelsea ក៏​សម្រេច​ផ្ទេរ​គេ​ចេញ​ទៅ​ក្លឹប​នៅ​អ៊ីតាលី ជាមួយ​តម្លៃ​ផ្ទេរ​ថោក​មិន​គួរ​ឲ្យ​ជឿ ពោល​មិន​ដល់ ១ លាន​ផោន​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Philippe Coutinho

កាល​នៅ Liverpool សម្រាប់​ខ្សែ​បម្រើ​ប្រេស៊ីល គឺ Playmaker ដ៏​លេចធ្លោ​មួយ តែ​លុះ​ផ្ទេរ​ទៅ​ Barcelona កាល​ពី​ខែ​មករា ឆ្នាំ ២០១៨ គ្រប់​យ៉ាង​ ក៏​ប្រែ​ជា​ផ្ទុយ​ស្រឡះ។ អាជីព​របស់​កីឡាករ​វ័យ ២៩ ឆ្នាំ ចាប់ផ្តើម​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ហើយ​តម្លៃ​ខ្លួន ក៏​ធ្លាក់​សឹង​ ១ ទ្វេ​ជា ១០ ធៀប​នឹង​តម្លៃ​បំបែក​កំណត់ត្រា ១៣៥ លាន​អឺរ៉ូ​កាល​ពី​ផ្ទេរ​ដំបូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Coutinho បង្ហាញ​ខ្លួន​ឲ្យ Barcelona រយៈ​ពេល​ជាង ៣ ឆ្នាំ រក​បាន​តែ ២៥ គ្រាប់​និង Assist ១៤ លើក​ប៉ុណ្ណោះ ហើយ​លឺ​ថា​ក្លឹប​ចង់​លក់​ចេញ​ទៅ​វិញ​ហើយ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ ដ្បិត​អី​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ ការ​ផ្ទេរ Coutinho ក៏​រាប់​បាន​ជា​ការ​ផ្ទេរ​ខុស​ធ្ងន់​បំផុត​មួយ សម្រាប់​កីឡាករ PL មក La Liga ប្រចាំ​ទីផ្សារ​ដោះដូរ​ខែ​មករា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT