កីឡាករ ៨ រូប មុខមាត់​ស្រដៀង​គ្នា​ហួស មើល​មួយ​ភ្លែត ស្មាន​តែ​កើត​ពី​ផ្ទៃ​ម្តាយ​តែ​មួយ

រឿង​ចៃដន្យ​តែងតែ​កើត​មាន​ឡើង​ក្នុង​ពិភពលោក​យើង​នេះ ជា​ពិសេស​គឺ​មុខ​មាត់​មនុស្ស ខ្លះ​មិន​បាន​ជាប់​សាច់ឈាម​អ្វី​នឹង​គ្នា​ផង តែ​បែរ​ជា​មាន​មុខមាត់​ស្រដៀង​គ្នា ឬ​ខ្លះ​សឹង​តែ​ដូច​គ្នា​ទាំង​ស្រុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្វែរ​មក​ក្នុង​ពិភព​បាល់ទាត់ ទំព័រ CTS Sports ក៏​សូម​លើក​យក​កីឡាករ ៨ រូប មក​បង្ហាញ ដែល​សម្លឹង​មួយ​ភ្លែត ពួក​គេ​ប្រៀប​ដូច​ជា​បងប្អូន​ភ្លោះ តែ​ធាតុ​ពិត មិន​បាន​កើត​ចេញ​ពី​ផ្ទៃ​ម្តាយ​តែ​មួយ​នោះ​ទេ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Sacha Kljestan និង Lionel Messi

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Messi មាន​បងប្អូន​ប្រុស​បង្កើត ២ នាក់​ ប៉ុន្តែ​គ្មាន​នរណា​ចាប់​យក​អាជីព​ជា​កីឡាករ​បាល់ទាត់​នោះ​ទេ តែ​យ៉ាង​ណា​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ខ្លាំង ជាមួយ​ទម្រង់​មុខ​របស់​កីឡាករ​មួយ​រូប​ផ្សេង​ទៀត គឺ Sacha Kljestan សឹង​តែ​ដូច​គ្នា​នឹង Messi បេះ​ដាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Kljestan គេ​មាន​វ័យ ៣៦ ឆ្នាំ ជា​កីឡាករ​កូន​កាត់​អាមេរិក-ស៊ែប៊ី ដែល​គ្មាន​ជាប់​ទំនាក់ទំនង​អ្វី​នោះ​ទេ ជាមួយ​នឹង​កីឡាករ​អាហ្សង់ទីន Leo Messi។ ទម្រង់​មុខ​គឺ​មើល​ទៅ​ប្រហែល​គ្នា ខុស​ត្រង់​តែ​ពុកចង្ការ និង​កាយសម្បទា​ប៉ុណ្ណោះ។ សព្វថ្ងៃ​គេ​កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប Los Angeles នៅ​ឯ​លីគ​កំពូល​អាមេរិក លេង​នៅ​តំណែង​បម្រើ​ប្រយុទ្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) David Alaba និង Kingsley Coman

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ត្រឹម​តែ​មាន​មុខមាត់​ស្រដៀង​គ្នា​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​ធ្លាប់​ជា​កីឡាករ​រួម​អាជីព​នៅ​ក្លឹប Bayern Munich ជាមួយ​គ្នា​ថែម​ទៀត​ផង។ រាល់​ការ​ប្រកួត​ម្តងៗ បើ​ពេល​ជំនាន់​ Alaba និង Coman លេង​ម៉ូត​សក់​ដូច​គ្នា​ទៀត​នោះ គឺ​សឹង​តែ​អ្នក​គាំទ្រ​មើល​មួយ​ភ្លែត​ចង់​ភាំង បែងចែក​មិន​ដាច់​ថា​មួយ​ណា​ជា​មួយ​ណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​បច្ចុប្បន្ន ​ខ្សែ​ការពារ Alaba បាន​ចាកចេញ និង​ផ្ទេរ​មក​ក្លឹប​អេស្ប៉ាញ Real Madrid ហើយ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Coman នៅ​បន្ត​ឈរ​ជើង​ឲ្យ​ក្លឹប​យក្ស​អាល្លឺម៉ង់​ដដែល។ បញ្ជាក់​ថា Alaba ជា​កីឡាករ​មាន​សញ្ជាតិ​អូទ្រីស ស្រប​ពេល​ដែល Coman មាន​សញ្ជាតិ​បារាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Marc-Andre ter Stegen និង Bekim Balaj

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្នាក់​ជា​អ្នកចាំទី ហើយ​ម្នាក់​ទៀត​ជា​ខ្សែ​ប្រយុទ្ធ រួច​ក៏​មាន​សញ្ជាតិ​ខុស​គ្នា​មេឃ​ដី តែ​បើ​ក្រុមហ៊ុន​ណា​ ចង់​ជួល​មក​ថត​ស្ពត​ពាណិជ្ជកម្ម មើល​មួយ​ភ្លែត​ប្រហែល​អាច​បន្លំ​ភ្នែក​អ្នក​គាំទ្រ​បាន​ថា Balaj គឺ​ជា Stegen។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​អ្នកចាំទី​ក្លឹប Barcelona មាន​ដើម​កំណើត​នៅ​ឯ​ប្រទេស​អាល្លឺម៉ង់ ស្រប​ពេល​ដែល Balaj ជា​កីឡាករ​កើត​នៅ​ប្រទេស​អាល់បានី ហើយ​សព្វថ្ងៃ​គេ​កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប​រុស្ស៊ី Nizhny Novgorod។

១) Vicente Iborra និង Salvatore Sirigu

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Iborra ជា​កីឡាករ​អេស្ប៉ាញ លេង​តំណែង​ ខ្សែ​បម្រើ​ឲ្យ​ក្លឹប Villarreal ស្រប​ពេល​ដែល Sirigu ជា​អ្នកចាំទី​សញ្ជាតិ​អ៊ីតាលី លេង​ឲ្យ​ក្លឹប Genoa។ យ៉ាង​ណា​អ្នក​ទាំង​ពីរ ដូច​គ្នា​ទាំង​មុខ​មាត់ ទាំង​កាយសម្បទា ហើយ​អាយុ​ក៏​ប្រហាក់ប្រហែល​គ្នា ពោល​ម្នាក់​មាន​អាយុ ៣៣ ឆ្នាំ និង​ម្នាក់​ទៀត ៣៤ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណោម​កីឡាករ​បាល់ទាត់ គេ​មើល​ច្រឡំ​គ្នា គឺ​រវាង Iborra និង Sirigu នេះ​ហើយ ដែល​អ្នក​គាំទ្រ​ពិបាក​បែងចែក​បំផុត​ថា ជា​នរណា ប្រសិន​មិន​មាន​គ្រោង​ឈុត​នៃ​ក្លឹប​របស់​ពួក​គេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BeSoccer​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT