លោក Ralf Rangnick ជាអ្នកបង្ខាំងមិនឱ្យខ្សែប្រយុទ្ធ Edinson Cavani ចេញពីក្រុមបិសាចក្រហម Manchester United នៅខែមករាឆ្នាំ២០២២នេះទេ។
បើតាមគម្រោង ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយខាងលើនឹងត្រូវចាកចេញពីក្រុម Man Utd ដើម្បីរកក្លឹបលេងនៅខែមករានេះហើយ ក្រោយពីរូបគេមិនសូវទទួលបាននាទីលេង។ តែបើតាមការបញ្ជាក់របស់លោក Rangnick វិញ លម្អិតច្បាស់ថា Cavani នឹងមិនអាចចាកចេញបានឡើយ បើទោះជាកុងត្រារបស់គេនឹងចប់រដូវកាលនេះ ក៏លោកមិនលក់គេចេញនៅខែមករាដែរ។
អ្នកចាត់ការក្រុមសញ្ជាតិអាល្លឺម៉ង់ខាងលើបន្ដថា៖ “Edi ដឹងថាខ្ញុំនឹងមិនឱ្យគាត់ចេញទេ។ គាត់ជាកីឡាករសំខាន់ម្នាក់ក្នុងក្រុម។ សម្រាប់ខ្ញុំ វាច្បាស់ណាស់ថា Edi នឹងបន្ដស្នាក់នៅ យើងបាននិយាយគ្នាប៉ុន្មានសប្ដាហ៍មុន គាត់ប្រហែលជាកីឡាករដែលខ្ញុំបានជួបនិយាយជាមួយច្រើនបំផុត។ ខ្ញុំបានប្រាប់គាត់តាំងពីថ្ងៃដំបូងដែលខ្ញុំមក ថាគាត់ជាកីឡាករសំខាន់ក្នុងក្រុម”៕ប្រភព Dailymail