ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិឡាវ Soukaphone Vongchiengkham ទីបំផុតបានរកគ្រាប់បាល់ដំបូងរបស់ខ្លួនឱ្យក្លិប Sisaket FC ហើយ ដោយស៊ុតចូលទីក្រុមខ្លាំង Buriram United ១គ្រាប់ កាលពីយប់មិញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Thai FA Cup 2018 ខណៈដែលចប់ការប្រកួតគឺក្រុមរបស់ខ្លួនចាញ់។
ជាលទ្ធផល Siaket FC ១-២ Buriram United មានន័យថាក្រុមដែលកីឡាករឡាវ ជ្រកកោនមួយនេះ អស់ឱកាសបន្តទៅវគ្គផ្តាច់ព្រ័ត្រហើយ តែទោះយ៉ាងណាក៏ល្អដែលពួកគេអាចមកដល់វគ្គនេះ ក្នុងនាមជាក្រុមនៅលីគទីពីរ តែមួយគត់បង្ហាញខ្លួនជាមួយក្លិបធំៗនៅលីគកំពូល ។
Messi ឡាវរូបនេះ ទើបតែធ្វើការផ្ទេរទៅកាន់ក្លិប Sisaket FC នាពាក់កណ្តាលរដូវកាល ២០១៨នេះតែប៉ុណ្ណោះ ហើយ ១គ្រាប់របស់គេនេះ នឹងអាចធ្វើឱ្យរូបគេរក្សាតំណែងក្នុងក្រុមមួយដដែល ឬមានការចាប់អារម្មណ៍ពីក្លិបធំៗដទៃទៀត ៕