ក្លឹប​មួយ​នៅ PL ប្រកាស​បើក​ទ្វារ​ស្វាគមន៍ Ronaldo ប្រសិន​ជា Man Utd លែង​ត្រូវ​ការ

តារា​ឆ្នើម​ Cristiano Ronaldo នៅ​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ ជាមួយ​ការ​លេង​ឲ្យ​ក្លឹប Man Utd ហាក់​ខ្សត់​ឱកាស​នៃ​ការ​រក​គ្រាប់​បាល់ ពោល​មិន​សូវ​ជា​មមាញឹក​ខ្លាំង ដូច​ការ​បង្ហាញ​ខ្លួន​ដំបូងៗ​នោះ​ឡើយ។ ជួន​ពេល​ដែល​កំពុង​មាន​ចចាមអារ៉ាម​ថា តំណែង​នៅ​ជម្រើស​ដំបូង​របស់​កីឡាករ​ព័រទុយហ្គាល់ ហាក់​មិន​នឹងន ក៏​ស្រាប់​តែ​អ្នកចាត់ការ​នៃ​ក្លឹប​រួម​លីគ បាន​ចេញ​មក​និយាយ​ឥត​លាក់លៀម​ ថា​ក្លឹប​របស់​ខ្លួន​នឹង​បើក​ទ្វារ​ស្វាគមន៍​ជានិច្ច ប្រសិន​អនាគត​របស់ Ronaldo និង United ត្រូវ​ឈាន​ដល់​ផ្លូវ​បំបែក​នៅ​ពេល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ​អ្នកចាត់ការ​លោក Bruno Lage នៃ​ក្លឹប Wolverhampton Wanderers ​ជា​ក្លឹប​កំពុង​ឈរ​លេខ ៨ នៅ Premier League ចាញ់ ៦ ពិន្ទុ​ធៀប​នឹង Man Utd ដែល​ឈរ​លេខ​រៀង​ទី ៧។ ជាក់ស្តែង​ក្រុម​ទាំង​ពីរ​ ក៏​នឹង​ត្រូវ​ជួប​គ្នា​ផង​ដែរ សម្រាប់​ជំនួប​ជុំ​ទី ១៩ នៅ​វេលា​ម៉ោង ១២:៣០ នាទី​ទាប​ភ្លឺ ឈាន​ចូល​យប់​ថ្ងៃ​អង្គារ ទី ៤ មករា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ឈាន​ដល់​ការ​ប្រកួត លោក Bruno ដែល​ជា​បុរស​រួម​សញ្ជាតិ​ព័រទុយហ្គាល់ ក៏​បាន​និយាយ​ថា៖ “ប្រសិន Man Utd អត់​សប្បាយ​ចិត្ត​នឹង​វត្តមាន​របស់ Ronaldo ទេ នោះ​ខ្ញុំ​អាច​ធានា​កន្លែង​នៅ​ទី​នេះ សម្រាប់​គេ​បាន ព្រោះ​យើង​មើល​ទៅ​ Ronaldo គេ​នៅ​តែ​ជា​កីឡាករ​ដ៏​សំខាន់ ហើយ​អ្វី​ដែល​គេ​អាច​ផ្តល់​មក​កាន់​ក្រុម​គឺ​ពិត​ជា​អស្ចារ្យ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ថែម​ទៀត​ថា៖ “ពេល​អ្នក​មាន​កីឡាករ​ដូច​ជា Ronaldo ដែល​គេ​នៅ​តែ​អាច​រក​បាន​គ្រាប់​បាល់ វា​គឺ​ពិត​ជា​ពិបាក​នឹង​ជឿ​ណាស់ ថា​គេ​សព្វថ្ងៃ​មាន​វ័យ​ ៣៦ ឆ្នាំ នេះ​គេ​នៅ​បន្ត​ឈរ​នៅ​កម្រិត​ដ៏​ខ្ពស់ ដែល​បាន​បង្ហាញ​ចេញ​មក​តាំង​ពី​នៅ​ក្មេង​វ័យ ពោល​គេ​គឺ​ជា​ម៉ាស៊ីន តែងតែ​ចង់​រក​គ្រាប់​បាល់​ជានិច្ច ដូច្នេះ​ខ្ញុំ​គិត​ថា មិនមែន​តែ​ក្រុម​ខ្ញុំ​ទេ ជា​រួម​គឺ​ក្រុម​ទាំង​អស់​ក្នុង​លោក សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​កីឡាករ​ដូច​ជា Ronaldo”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“អ្នកចាត់ការ Man Utd គួរ​ប្រើប្រាស់​ម្នាក់​នេះ ជំនួស Ronaldo នៅ​ជម្រើស​ដំបូង” – Merson

មុន​ឈាន​ដល់​ការ​ប្រកួត ទល់​ក្លឹប​ Wolves នៅ​យប់​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​អង្គារ ក្រឡេក​មក​មើល​មតិ​នៃ​ការ​យល់​ឃើញ​របស់​អតីត​កីឡាករ​ជើង​ចាស់​នៃ​ក្លឹប Arsenal គឺ​លោក Paul Merson បាន​និយាយ​ចំៗ​ថា Cristiano Ronaldo មិន​គួរ​មាន​ឈ្មោះ​នៅ​ជម្រើស​ដំបូង​នោះ​ទេ ផ្ទុយ​ទៅ​វិញ គួរ​តែ​ផ្តល់​ឱកាស​ឲ្យ Edinson Cavani។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យើង​មិន​ច្បាស់​ថា ប្រព័ន្ធ​កីឡាករ​ដែល​អ្នកចាត់ការ​លោក Ralf Rangnick ពេល​លេង​ប៉ះ Wolves នឹង​រៀប​ចេញ​បែប​ណា​ទេ តែ​ Merson បាន​និយាយ​ច្បាស់​ថា បើ Cavani លេង​ជំនួស Ronaldo នៅ​ប្រយុទ្ធ​កណ្តាល គឺ​លទ្ធផល​នឹង​ចេញ​មក​ល្អ​ជាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាប់ Sportskeeda លោក Merson និយាយ៖ “ប្រព័ន្ធ​លេង​របស់ Man Utd ខ្ញុំ​ជឿ​យ៉ាង​មុតមាំ​ថា Cristiano Ronaldo គួរ​តែ​ត្រូវ​បាន​ដក​ចេញ ដ្បិត​វា​មិន​ងាយ​នឹង​អាច​ទៅ​រួច តែ​ជា​ការ​ពិត Edinson Cavani គេ​គួរ​តែ​ជំនួស​តំណែង​មួយ​នោះ ហើយ​អម​ដោយ​ប្រយុទ្ធ​ស្លាប ដូច​ជា Jadon Sancho, Marcus Rashford ឬ Mason Greenwood នេះ​មើល​ទៅ​ដូច​ជា​មាន​រឿង​អ្វី​នៅ​ពី​ក្រោយ​នោះ ដែល​មិន​ល្អ​នោះ​ទេ​សម្រាប់​ពួក​គេ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ដែរ​ថា កីឡាករ​វ័យ ៣៦ ឆ្នាំ នៅ​រដូវ​កាល ២០២១/២២ ជាមួយ United បង្ហាញ​ខ្លួន​សរុប ២០ ប្រកួត រក​បាន ១៤ គ្រាប់​និង Assist ៣ លើក។ ធៀប​នឹង Cavani គេ​សឹង​តែ​បាត់បង់​ឱកាស​ទាំង​ស្រុង ពោល​បាន​ឈរ​ជើង​ត្រឹម​នាម​កីឡាករ​បម្រុង ហើយ​ទើប​រក​បាន ២ គ្រាប់​ប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT