“Messi Jay” កម្ពស់​ត្រឹម ១,៦៣ ម៉ែត្រ តែ​អាច​ជួយ​ជម្រើស​ជាតិ​ថៃ ឲ្យ​ក្លាយ​ជា​ ស្តេច​បាល់ទាត់​អាស៊ាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិការណ៍​ដណ្តើម​ពាន​រង្វាន់​ប្រចាំ​តំបន់​អាស៊ាន Suzuki Cup 2020 ទី​បំផុត ក៏​បាន​រក​ឃើញ​ក្រុម​ឈ្នះ​ជើង​ឯក​កាល​ពី​ពេល​កន្លង​ទៅ​នេះ ដោយ​ក្រុម​ជម្រើស​ជាតិ​ថៃ បាន​យក​ឈ្នះ​នៅ​លទ្ធផល​សរុប​ទាំង​ពីរ​ជើង ៦-២ ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​ជ័យជម្នះ​សារ​នេះ ក៏​មិន​ខុស​ពី​សារ​មុនៗ ដោយ​អ្នក​គាំទ្រ​នៅ​តែ​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់ ដល់​កីឡាករ​មាឌ​ល្អិត ចិត្ត​ដំរី គឺ Chanathip Songkrasin ឬ​ជាប់​រហស្សនាម “Messi Jay” ដែល​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ តាំង​ពី​វគ្គ​ដំបូង មក​ទល់​វគ្គ​ចុង​ក្រោយ។ ក្រៅ​ពី​ជា​ចំណែក​ជួយ​ដំរី​ចម្បាំង​ថៃ ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លើក​ទី ៦ បើ​ក្រឡេក​ទៅ​មើល​សមិទ្ធផល​ធំៗ ២ ផ្សេង​ទៀត ដែល Chanathip សម្រេច​បាន​ គឺ​មាន​ដូច​ត​ទៅ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ឈ្នះ​នាម​ជា Top Scorer

នៅ​ព្រឹត្តិការណ៍ AFF Championship លើក​ទី ១៣ សម្រាប់​ក្រុម​ជម្រើស​ជាតិ​ថៃ រក​បាន​គ្រាប់​បាល់​សរុប​ចំនួន ១៨ គ្រាប់ ពោល​ចាញ់​តែ​ឥណ្ឌូណេស៊ី​ជា​ជើង​ឯក​រង ដែល​មាន ២០ គ្រាប់។ យ៉ាង​ណា​ក្រឡេក​ទៅ​តំណែង Top Scorer ឈ្មោះ​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត គឺ​មាន​អ្នក​លេខ ១ ដល់​ទៅ ៤ រូប​ឯ​ណោះ ហើយ​មាន​កីឡាករ​ថៃ ដល់​ទៅ ២ រូប។ ក្នុង​នោះ​រួម​មាន៖
១= ខ្សែ​ប្រយុទ្ធ​ហ្វីលីពីន Bienvenido Maranon បង្ហាញ​ខ្លួន ៤ ប្រកួត រក​បាន ៤ គ្រាប់
១= ខ្សែ​ប្រយុទ្ធ​ម៉ាឡេស៊ី Safawi Rasid បង្ហាញ​ខ្លួន ៤ ប្រកួត រក​បាន ៤ គ្រាប់
១= ខ្សែ​បម្រើ​ប្រយុទ្ធ​ថៃ Chanathip Songkrasin បង្ហាញ​ខ្លួន ៦ ប្រកួត រក​បាន ៤ គ្រាប់
១= ខ្សែ​ប្រយុទ្ធ​ថៃ Teerasil Dangda បង្ហាញ​ខ្លួន ៧ ប្រកួត រក​បាន ៤ គ្រាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​ប្រាក់​រង្វាន់​ សម្រាប់​ម្ចាស់​ពាន​ស្បែក​ជើង​មាស​ប្រចាំ​ព្រឹត្តិការណ៍ គឺ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត ២ ៥០០ ដុល្លារ ក្នុង​ម្នាក់។

២) ជា​កីឡាករ​ឈ្នះ MVP ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​ឈ្មោះ​ជា Top Scorer សម្រាប់​ព្រឹត្តិការណ៍​សារ​នេះ កីឡាករ​ដែល​មាន​កម្ពស់​ទាប ១,៦៣ ម៉ែត្រ របស់​ថៃ ក៏​បាន​ក្លាយ​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ ឬ​ជាប់​ឈ្មោះ MVP ផង​ដែរ។ នេះ​មិនមែន​ជា​លើក​ដំបូង​ទេ ផ្ទុយ​ទៅ​វិញ​គឺ​វា​ជា​លើក​ទី ៣ ហើយ ដោយ​កន្លង​មក ធ្លាប់​ឈ្នះ​កាល​ពី​ឆ្នាំ ២០១៤ និង ២០១៦។
នេះ​ក៏​បាន​រុញ​ឲ្យ​ “Messi Jay” ជាប់​ឈ្មោះ​ជា​កីឡាករ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ពាន​មាន​អាយុ​កាល ២៦ ឆ្នាំ ដែល​អាច​ឈ្នះ MVP ដល់​ទៅ ៣ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ដែរ​ថា ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ ២៨ ឆ្នាំ​ខាង​លើ បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ឲ្យ​ជម្រើស​ជាតិ​ថៃ នៅ​ថ្ងៃ​ទី ៣០ ​វិច្ឆិកា ឆ្នាំ ២០១២។ សរុប​ស្ថិតិ​ការ​បង្ហាញ​ខ្លួន ៥៨ ប្រកួត គេ​រក​បាន ១២ គ្រាប់​និង Assist ៦ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្តមាន​របស់​គេ គឺ​ពិត​ជា​សំខាន់ ជាក់ស្ដែង​ដូច​នៅ​ព្រឹត្តិការណ៍​ដណ្ដើម​ពាន​មួយ​នេះ ដែល​ស្ថិត​ក្រោម​ការ​រៀបចំ​ដោយ​សមាគម​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ហៅ​កាត់ AFF គឺ​ក្រុម​ជម្រើស​ជាតិ​ថៃ ជា​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ ពោល​ដល់​ទៅ ៦ សម័យ​កាល។ ដោយឡែក​ការ​លេង​ឲ្យ​ក្លឹប Chanathip កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប​នៅ​ឯ​លីគ​កំពូល​ជប៉ុន Hokkaido Consadole Sapporo ជាមួយ​នឹង​​កំណត់ត្រា​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត​ប្រចាំ​បាល់ទាត់​ថៃ គឺ​ជាង ២,៧ លាន​ដុល្លារ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT