លោក Xavi បានកោះហៅកីឡាករយុវជនចំនួន៩នាក់ឯណោះ ដើម្បីចូលរួមត្រៀមប្រកួតជាមួយក្រុម Mallorca នៅម៉ោង៣រំលងអាធ្រាត្រនេះ។
កីឡាករច្រើននាក់ណាស់ក្នុងក្រុម Barcelona ឈុតធំដែលនឹងត្រូវអវត្ដមាននៅរាត្រីនេះ ដោយសារបញ្ហារបួស និងឆ្លងមេរោគកូវីដ១៩។ ដោយកីឡាករទាំងនោះរួមមាន Sergino Dest, Philippe Coutinho, Jordi Alba, Alejandro Balde, Abde Ezzalzouli, Ousmane Dembele, Gavi, និង Dani Alves។ ដោយសារតែមានកីឡាករអវត្តមានជាច្រើននេះហើយ ទើបតម្រូវឱ្យលោក Xavi ហៅយុវជនឈុត B មកលេងរហូតដល់៩នាក់។
ខណៈដែលការប្រកួតខាងលើនេះដំបូងឡើយមានដំណឹងថាលើកពេលដែរ តែក្រោយមកវិញក៏ត្រូវលេងជាធម្មតា។ ស្របពេលក្លឹបទាំងនៅ La Liga សុទ្ធតែមានកីឡាករក្នុងក្រុមឆ្លងកូវីដ១៩ទាំងអស់ តែអ្នកឆ្លងត្រូវឱ្យសម្រាក ហើយអ្នកដែលធ្វើតេស្ដអវិជ្ជមានក៏ត្រូវមកហាត់និងប្រកួតជាធម្មតា៕ប្រភព Marca