ខ្សែការពារ Joao Cancelo បានរងរបួសក្បែរភ្នែកបន្តិច ដោយសារតែវាយគ្នាជាមួយក្រុមចោរប្លន់ដែលបានចូលមកផ្ទះរបស់គេកាលពីម្សិលមិញនេះ។
កីឡាករវ័យ២៧ឆ្នាំខាងលើបាននិយាយថា៖ “ជាអកុសលនៅថ្ងៃនេះខ្ញុំត្រូវបានមនុស្សកំសាក៤នាក់ព្រួតគ្នាធ្វើបាបខ្ញុំ និងព្យាយាមធ្វើបាបគ្រួសារខ្ញុំទៀត។ នៅពេលអ្នកតស៊ូ នេះជាអ្វីដែលនឹងកើតឡើង (របួស)។ ពួកគេបានលួចគ្រឿងអលង្ការទាំងអស់របស់ខ្ញុំ និងបន្សល់ទុកស្នាមនៅលើមុខនេះ”។
បើតាមប៉ូលិសនៅតំបន់បាននិយាយថាក្រុមមនុស្ស៤នាក់ដែលចូលផ្ទះរបស់ខ្សែការពារខាងលើគឺដើម្បីរករបស់មានតម្លៃ ហើយក៏បានជួបជាមួយគ្រួសាររបស់ Cancelo និងប៉ះទង្គិចគ្នាតែម្ដង។ អ្នករបួសមានតែកីឡាករលេងនៅក្លឹប Man City ម្នាក់ទេ។ បច្ចុប្បន្ន ប៉ូលិសកំពុងតាមស្វែងរកអ្នកប្រព្រឹត្តិហើយ៕ប្រភព Dailymail