ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Burnley ក្នុងលទ្ធផល ៣-១ សម្រាប់ការប្រកួតចុងក្រោយនៃឆ្នាំ២០២១របស់ពួកគេ។
ក្រោយពីស្មើក្រុម Newcastle United ក្នុងលទ្ធផល ១-១ នាប្រកួតកន្លងទៅមក នៅយប់មិញនេះ ក្រុមបិសាចក្រហមមានកម្លាំងចិត្តឡើងវិញ ដោយយកឈ្នះលើក្រុម Burnley បាន ៣-១។ ដោយ៣គ្រាប់នោះកើតចេញនៅតង់ទី១ ដែលកីឡាករ Mctominay ១គ្រាប់នៅនាទី៨ បាល់ចូលទីខ្លួនឯងរបស់ Mee ១គ្រាប់នៅនាទី២៧ និង Cristiano Ronaldo ធ្វើបាន១គ្រាប់ដែរនៅនាទី៣៥។ ខណៈដែល១គ្រាប់របស់ Burnley រកបានដោយ Lennon នៅនាទី៣៨។
ជាមួយលទ្ធផលទទួលបាន៣ពិន្ទុបន្ថែមទៀតនេះដែរ ក្រុម Man Utd នៅពេលនេះឈរនៅលេខ៦ក្នុងតារាង Premier League ដោយមាន៣១ពិន្ទុ ឆ្លងកាត់១៨ប្រកួត។ ពួកគេនៅមានសង្ឃឹមប្រជែង Top4 បាន ព្រោះក្រុម Arsenal មាន៣៥ពិន្ទុនៅលេខ៤ តែលេង១៩ប្រកួត៕ប្រភព Dailymail