ក្លឹប​ ៤ ស្គាល់​ពាក្យ​ថា “ចាញ់” តិច​បំផុត នៅ​ឆ្នាំ ២០២១ តែ​កុំ​បាច់​រក​ឈ្មោះ​ក្លឹប​នៅ​អង់គ្លេស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លង​កាត់​រយៈ​ពេល​ជាង ១ ឆ្នាំ​ពេញ​នេះ ក្នុង​វិស័យ​បាល់ទាត់ តើ​អ្នក​គិត​ថា ក្លឹប​ណា​ទៅ ដែល​ទទួល​រង​បរាជ័យ​តិច​លើក​បំផុត? នេះ​បើ​យើង​រាប់​តែ​នៅ​លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប ហើយ​គិត​តែ​ការ​ប្រកួត​ក្នុង​លីគ សម្រាប់​ចម្លើយ គឺ​គ្មាន​ឈ្មោះ​ក្លឹប​នៅ​អង់គ្លេស​នោះ​ទេ នៅ​ចំណោម​ឈ្មោះ​ក្លឹប​ទាំង ៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​របាយការណ៍​ពី Opta យើង​ធ្វើ​ការ​បង្ហាញ​នៅ​ក្លឹប​បាល់ទាត់ ៤ ដែល​ស្គាល់​ពាក្យ​ថា “ចាញ់” តិច​បំផុត​នៅ​រយៈ​ពេល ១២ ខែ ក្នុង​ឆ្នាំ ២០២១៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Bayern Munich

រាប់​ចាប់​ពី​ថ្ងៃ​ទី ១ ​មករា មក​ទល់​ចុង​ខែ​ធ្នូ គឺ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Julian Nagelsmann បាន​ឆ្លង​កាត់​ការ​ប្រកួត​សរុប ៣៧ លើក ហើយ​ក្នុង​នោះ គឺ​ស្គាល់​បរាជ័យ​តែ ៥ លើក​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ចាញ់​របស់ Bayern Munich ​នៅ​ក្នុង​លីគ Bundesliga មាន​ដូច​ជា ការ​ចាញ់ ២-៣ ទល់ Borussia Mongchengladbach, ១-២ ទល់ Frankfurt, ១-២ ទល់ Mainz 05 ហើយ​មក​រដូវ​កាល​ថ្មី ក៏​ចាញ់ Frankfurt ២-១ សារ​ជា​ថ្មី និង​លើក​ចុង​ក្រោយ​ទើប​តែ​ចាញ់ FC Augbsburg ២-១ ដូច​គ្នា កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា។ យ៉ាង​ណា​ចំណាត់ថ្នាក់​បច្ចុប្បន្ន​នៅ​លីគ​កំពូល​អាល្លឺម៉ង់ សម្រាប់ Bayern គឺ​ឈរ​លេខ​រៀង​ទី ១ មាន ៤៣ ពិន្ទុ នាំ​មុខ​ដាច់​គម្លាត​ធៀប​នឹង Dortmund ដល់​ទៅ ៩ ពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Paris Saint-Germain

ឆ្លង​កាត់ ៣៩ ប្រកួត សម្រាប់​ក្លឹប​សេដ្ឋី​បារាំង PSG ​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ ពួក​គេ​ស្គាល់​បរាជ័យ ៥ លើក​ដូច​ទៅ​នឹង Bayern ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ចាញ់​លើក​ដំបូង​នៅ​ឆ្នាំ ២០២១ គឺ​នា​ចុង​ខែ​មករា ដែល​លេង​ប៉ះ Lorient ហើយ​ចាញ់ ៣-២, ការ​ចាញ់ AS Monaco ២-០, ការ​ចាញ់ Nantes ១-២ និង​ការ​ចាញ់​ក្រុម​ឈ្នះ​ជើង​ឯក Lille ១-០។ លុះ​ចូល​មក​ដល់​រដូវ​កាល​ថ្មី ២០២១/២២ ឃើញ​ថា ក្លឹប​ដឹកនាំ​ដោយ​លោក Mauricio Pochettino ហាក់​ធ្វើ​បាន​ល្អ​ជាង​មុន​ច្រើន ដោយ​ទើប​តែ​ចាញ់ ១ ប្រកួត​ប៉ុណ្ណោះ គឺ​កាល​ប៉ះ Rennes ចាញ់ ២-០។ យ៉ាង​ណា​បច្ចុប្បន្ន PSG កំពុង​ឈរ​អណ្តែត​នៅ​កំពូល​តារាង នាំ​មុខ​ក្រុម​លេខ ២ Nice ដល់​ទៅ ១៣ ពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Inter Milan

ឆ្លង​កាត់ ៤២ ប្រកួត សម្រាប់​ក្លឹប​នៅ​អ៊ីតាលី ដែល​លេង​ចាញ់​តិច​បំផុត គឺ​ជា Inter Milan ដែល​ស្គាល់​បរាជ័យ​តែ ៣ លើក​ប៉ុណ្ណោះ។ មាន ២ លើក​ស្ថិត​នៅ​រដូវ​កាល​ចាស់ ហើយ ១ លើក​ចូល​មក​ដល់​រដូវ​កាល​ថ្មី។

ការ​ចាញ់​លើក​ដំបូង​នៅ​ឆ្នាំ ២០២១ សម្រាប់​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Milan ប្រទេស​អ៊ីតាលី គឺ​ចាញ់ Sampdoria ២-១ ហើយ​រហូត​មក​ដល់​កៀក​ពាក់​កណ្តាល​ឆ្នាំ ទើប​លេង​ចាញ់ Juventus ៣-២ មុន​បិទ​រដូវ​កាល។ ចូល​មក​ដល់​រដូវ​កាល​ថ្មី កាល​ប៉ះ Lazio នា​ខែ​តុលា​កន្លង​ទៅ ក៏ Inter Milan លេង​ចាញ់​ផង​ដែរ ក្រោម​លទ្ធផល ៣-១ យ៉ាង​ណា​ជោគវាសនា​របស់​ពួក​គេ​ ក៏​អណ្តែត​ដូច​តែ​ក្រុម​ ២ ទៀត​នោះ​គឺ​កំពុង​នាំ​មុខ នៅ​កំពូល​តារាង Serie A មាន ៤៦ ពិន្ទុ មាន​គម្លាត ៤ ពិន្ទុ​ធៀប​នឹង​ក្លឹប​រួម​ទីក្រុង AC Milan។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Real Madrid

នេះ​គឺ​ជា​ក្លឹប​ដែល​ស្គាល់​ពាក្យ​ថា “ចាញ់” តិច​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ ២០២១ ដោយ Real Madrid លេង ៤១ ប្រកួត ​ពួក​គេ​ធ្លាប់​បាត់បង់ ៣ ពិន្ទុ​ពេញ តែ​ ២ លើក​ប៉ុណ្ណោះ។ នោះ​គឺ​ការ​ចាញ់ Levante ២-១ កាល​ពី​ចុង​ខែ​មករា និង​ការ​ចាញ់ Espanyol ២-១ ដូច​គ្នា កាល​ពី​ខែ​តុលា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Carlo Ancelotti រាប់​ថា​ធ្វើ​បាន​ល្អ​ខ្លាំង ដោយ​កំពុង​នាំ​មុខ ក្រុម​លេខ ២ Sevilla ដល់​ទៅ ៨ ពិន្ទុ​ នៅ​តារាង La Liga៕ ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT