លេខ​អាវ​ទំនេរ ៥ នៅ Man Utd ខ្លះ​ធ្លាប់​មាន​ទាំង​កីឡាករ​ឆ្នើម​ពាក់ កំពុង​រង់ចាំ​ម្ចាស់​ថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីផ្សារ​ដោះដូរ​រដូវ​រងា ឆ្នាំ ២០២២ គឺ​នឹង​ចាប់​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី ១ ​មករា​នេះ​ត​ទៅ ហើយ​គេ​ជឿ​ថា ក្លឹប​ធំៗ​ជា​ច្រើន​នៅ​អឺរ៉ុប នឹង​មាន​ភាពសកម្ម​ខ្លាំង ទាំង​លើ​ការ​លក់​ចេញ និង​ទិញ​ចូល​កីឡាករ។ ជា​ពិសេស​គឺ​ក្លឹប ដែល​ទើប​តែ​ចាត់តាំង​អ្នកចាត់ការ​ថ្មី ​ព្រោះ​ជា​ធម្មតា​ទេ ថ្នាក់​លើ​ក្លឹប​នឹង​ទម្លាក់​កញ្ចប់​លុយ​មួយ​ចំនួន ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ អាច​លៃលក​នាំ​យក​កីឡាករ មកបំពេញនូវចន្លោះប្រហោងរបស់ក្លឹប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង​ដូច​ជា Man Utd ដែល​មាន​អ្នកចាត់ការ​ជា​លោក Ralf Rangnick ក៏​ទំនង​ជា​នឹង​លក់​ចេញ​កីឡាករ​ច្រើន​ផង​ដែរ នៅ​ចន្លោះ​ខែ​មករា រី​ឯ​ការ​នាំ​យក ក៏​លេចលឺ​ថា​មាន​ផ្សារភ្ជាប់​ទៅ​នឹង​គោលដៅ​ធំៗ​មួយ​ចំនួន​ដូច​គ្នា។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ ទំព័រ CTS Sports សូម​លើក​យក​លេខ​អាវ​ទំនេរ ៥ នៅ​ក្លឹប​បិសាច​ក្រហម ដែល​ខ្លះ​ទំនេរ​ច្រើន​ឆ្នាំ​ហើយ ដូច្នេះ​ថា​មិន​ត្រូវ​ អាច​នឹង​មាន​ម្ចាស់​ថ្មី​មក​គ្រោង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ៖

អាវ​លេខ ១២

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លេខ​អាវ​នេះ អ្នក​ប្រើប្រាស់​ចុង​ក្រោយ​បង្អស់​នៅ United គឺ​ខ្សែ​ការពារ​ Chris Smalling មុន​ពេល​គេ​ចាកចេញ ទៅ​កាន់​ក្លឹប AS Roma កាល​ពី​ឆ្នាំ ២០២០។ យ៉ាង​ណា​ជា​រួម អាវ​លេខ ១២ ​ក៏​ធ្លាប់​ជា​អាវ​របស់​អតីត​វីរបុរស​ឆ្នើម​មួយ​ចំនួន ដូច​ជា Ray Wilkins, Sir Bobby Charlton, Steve Bruce និង Paul Scholes ជា​ដើម។ ដូច្នេះ​ហើយ លេខ​អាវ​មួយ​នេះ ក៏​រាប់​បាន​ជា​កត្តា​សំខាន់ អាច​អូសទាញ​ចិត្ត​កីឡាករ​ចំណូល​ថ្មី​ក៏​ថា​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាវ​លេខ ១៥

អ្នក​ប្រើប្រាស់​លេខ​អាវ​នេះ​ចុង​ក្រោយ​បង្អស់ គឺ Nemanja Vidic ដែល​បាន​ចែក​ផ្លូវ​ពី Man Utd នៅ​ឆ្នាំ ២០១៤។ យ៉ាង​ណា​ត្រលប់​ទៅ​អតីតកាល កីឡាករ​កំពូលៗ​ឯ​ទៀត​ដូច​ជា Scholes, David Beckham, Gary Neville និង Nicky Butt ក៏​ធ្លាប់​ពាក់​វា​ដូច​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាវ​លេខ ២៤

Timothy Fosu-Mensah គឺ​ជា​អ្នក​ប្រើប្រាស់​អាវ​លេខ ២៤ នៅ Man Utd ចុង​ក្រោយ​គេ​បង្អស់ ដោយ​ចាប់​ប្រើ​កាល​ពី ឆ្នាំ ២០១៦ ហើយ​ព្យួរ​លេខ​អាវ​នេះ​ចោល​ទល់​សព្វថ្ងៃ ក្រោយ​គេ​ផ្ទេរ​ទៅ​ក្លឹប Bayer Leverkusen កាល​ពី​រដូវ​រងា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​អាវ​លេខ ២៤ ក៏​ធ្លាប់​ជា​លេខ​អាវ​ដែល Scholes និង Beckham បាន​ប្រើប្រាស់​ដូច​គ្នា ក្រៅ​ពី​លេខ​ដែល​រៀបរាប់​ខាង​លើ រួម​ទាំង​អតីត​ខ្សែ​បម្រើ​ឆ្នើម Darren Fletcher ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាវ​លេខ ២៨

ក៏​ធ្លាប់​មាន​ខ្សែ​បម្រើ​ប្រេស៊ីល Anderson និង​ខ្សែ​ការពារ​អេស្ប៉ាញ Gerard Pique ​ពាក់​វា​ដូច​គ្នា កាល​នៅ​ឈរ​ជើង​ឲ្យ​បិសាច​ក្រហម។

អាវ​លេខ ៣២

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​ជឿ​ថា អ្នក​គាំទ្រ​កាន់​ឆ្នាំ​របស់ United គ្រាន់​តែ​និយាយ​លេខ ៣២ ពិត​ណាស់ ប្រាកដ​ជា​នឹក​ដល់​អតីត​ខ្សែ​ប្រយុទ្ធ Carlos Tevez មុន​គេ​បង្អស់។ ដូច្នេះ​យុវជន​ជំនាន់​ក្រោយ ការ​ដែល​អាច​មក​ប្រើ​អាវ​លេខ ៣២ ក៏​រាប់​ថា​ជា​កិត្តិយស​មួយ​ផង​ដែរ ព្រោះ​បើ​យើង​ក្រឡេក​ទៅ​មើល​សមិទ្ធផល​ដែល​អតីត​កីឡាករ​អាហ្សង់ទីន​សម្រេច​បាន កាល​នៅ​ក្លឹប​អង់គ្លេស គឺ​ធ្លាប់​បង្ហាញ​ខ្លួន ៩៩ ប្រកួត រក​បាន ៣៤ គ្រាប់​និង Assist ១១ លើក ហើយ​ក៏​ជា​អ្នក​ចូលរួម​ចំណែក ជួយ​ក្រុម​លើក​ពាន Champions League ថែម​ទៀត​ផង​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT