មានក្លឹបជាច្រើនក្នុងលោក ដែលពួកគេបានបណ្តុះបណ្តាលយុវជន ដែលនាំចូលនៅតម្លៃទាប ឲ្យក្លាយជាគ្រាប់ពេជ្រ ហើយខ្លះអាចលក់ចេញទៅវិញ ចំណេញ ១ ទ្វេជា ១០ ខ្លះ ១ ទ្វេជា ១០០ ក៏មាន។ គិតចាប់ពីរដូវកាល ២០០០/០១ រៀងមក ពោលនៅសតវត្សទី ២១ នេះ តើអ្នកគិតថា ក្លឹបបាល់ទាត់ណាខ្លះដែលកើបផលចំណេញពីការលក់ចេញកីឡាករខ្ពស់បំផុត?
តាមរបាយការណ៍ពី TransferMarkt យើងធ្វើការបង្ហាញឈ្មោះក្លឹបទាំង ១០ ដូចខាងក្រោម ខណៈមានក្លឹប ២ នៅព័រទុយហ្គាល់ឈរចំណាត់ថ្នាក់កំពូល៖
១០) RB Salzburg ចំណេញ ២៦៩ លានអឺរ៉ូ
៩) Sporting ចំណេញ ២៧៥ លានអឺរ៉ូ
៨) Sao Paulo ចំណេញ ២៨៣ លានអឺរ៉ូ
៧) Santos ចំណេញ ២៩៣ លានអឺរ៉ូ
៦) River Plate ចំណេញ ៣២៥ លានអឺរ៉ូ
៥) Udinese ចំណេញ ៣៥៥ លានអឺរ៉ូ
៤) Lille ចំណេញ ៣៥៨ លានអឺរ៉ូ
៣) Ajaxចំណេញ ៤១៦ លានអឺរ៉ូ
២) FC Porto ចំណេញ ៥៦៤ លានអឺរ៉ូ
១) Benfica ចំណេញ ៦២៨ លានអឺរ៉ូ
ប្រភព៖ TransferMarkt