Lloris ត្រៀម​នឹង​ដើរ​ចេញ​ពី Spurs អាច​វិល​ត្រលប់​ទៅ​ក្លឹប​ចាស់​នេះ​វិញ

អនាគត​របស់​អ្នកចាំទី​វ័យ​ចំណាស់ Hugo Lloris ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte នៅ​ក្លឹប Tottenham Hotspur គឺ​មិន​ប្រាកដប្រជា​នោះ​ទេ ពោល​មាន​ភាគរយ​ច្រើន​អាច​នឹង​ចាកចេញ​ត្រឹម​ខែ​មករា​ខាង​មុខ ដ្បិត​អី​សុពលភាព​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​រដូវ​ក្តៅ ឆ្នាំ ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​បារាំង ត្រូវ​បាន​គេ​ជឿជាក់​ថា លោក Conte មិន​ចង់​រក្សា​ជើង​ឲ្យ​ឈរ​ហួស​ពី​កុងត្រា​ដើម​ទេ ពោល​ចង់​ដក​គេ​ចេញ​ពី​ក្លឹប ហើយ​ទៅ​ស្រវា​យក​អ្នក​ថ្មី ដូច​ជា​ Dean Henderson របស់ Man Utd ឬ Jordan Pickford របស់ Everton ជា​ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Foot Mercato ចុះ​ផ្សាយ​ថា អតីត​ក្លឹប​ចាស់​នៅ​ឯ​បារាំង គឺ Nice ក៏​ចាប់​ចិត្ត​លើ Lloris សារ​នេះ​ផង​ដែរ ហើយ​ចង់​នាំ​យក​គេ​មក​ចូលរួម​នា​ខែ​មករា​ខាង​មុខ ក្នុង​តម្លៃ​សមរម្យ​ណា​មួយ។ បញ្ជាក់​ថា គេ​ធ្លាប់​ជា​អតីត​កីឡាករ​ថ្នាល​លេង​ឲ្យ Nice បាន​ ១ ឆ្នាំ​ដែរ មុន​ឡើង​ទៅ​លេង​នៅ​ឈុត​ធំ ៣ ឆ្នាំ​ហើយ​ផ្ទេរ​ទៅ Lyon។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ជាមួយ​ការ​ឈរ​ជើង​រយៈ​ពេល​ជាង ៩ ឆ្នាំ​ឲ្យ Spurs អ្នកចាំទី​ដាំ​ខ្ទឹម​រូប​នេះ បង្ហាញ​ខ្លួន​សរុប ៣៩២ ប្រកួត របូត​គ្រាប់​បាល់ ៤៣៩ គ្រាប់​និង Clean Sheet បាន ១៣៣ លើក។ តាម​ហាងឆេង​តម្លៃ​ខ្លួន​របស់​គេ​ពេល​នេះ ថ្លៃ​តែ​ជាង ៥ លាន​ផោន​ប៉ុណ្ណោះ​ឯង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT