Conte សម្លឹង​ឃើញ​អ្នកចាំទី​នៃ​ក្លឹប​រួម​លីគ ចង់​យក​មក​ជំនួស​តំណែង Lloris

Hugo Lloris អាច​នឹង​ចាកចេញ​នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា​ខាង​មុខ ព្រោះ​អី​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ហើយ ដូច្នេះ​ក្លឹប​ទំនង​ជា​លក់​យក​លុយ​មក​វិញ​ខ្លះ ជា​ជាង​ទុក​ដល់​អស់​តម្លៃ​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Manchester Evening News ចុះ​ផ្សាយ​ថា អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី លោក Antonio Conte របស់​ក្លឹប Spurs ក៏​បាន​មើល​ឃើញ​គោលដៅ​ថ្មី​របស់​ខ្លួន​ហើយ​ដែរ នោះ​គឺ​ជា​កីឡាករ​រួម​លីគ​នៃ​ក្លឹប​គូ​ប្រជែង Dean Henderson ឈរ​ជើង​ឲ្យ​ក្លឹប Man Utd។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​ដោយសារ​មើល​ឃើញ​ថា កីឡាករ​អង់គ្លេស​គេ​នឹង​មិន​អាច​ទទួល​បាន​ឱកាស​លេង​ដៃ​ទី​មួយ យក​ឈ្នះ David de Gea បាន​ឡើយ ដូច្នេះ​ជឿ​ថា​សាមី​ខ្លួន​ក៏​គិត​ចង់​ចាកចេញ​នៅ​ពេល​ខាង​មុខ​ដែរ។ ក្រោម​ការ​ដឹកនាំ​របស់​លោក Ralf Rangnick លោក​ក៏​ប្រហែល​ជា​នឹង​មិន​ឃាត់​ការ​ចង់​ចាកចេញ​នោះ​ដែរ ប្រសិន Henderson មាន​ក្លឹប​ថ្មី ព្រម​មក​ចរចា​ត្រូវរ៉ូវ​នៅ​តម្លៃ​សមស្រប​ណា​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​អ្នកចាំទី​វ័យ ២៤ ឆ្នាំ​របស់ Man Utd សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ដូច្នេះ​ហាងឆេង​តម្លៃ​ខ្លួន​របស់​គេ អាច​ថ្លៃ​ល្បាក់​ចន្លោះ ១៥ ទៅ ២០ លាន​ផោន។ នៅ​រដូវ​កាល​នេះ គេ​ឈរ​ជើង​បាន​តែ ៣៣៨ នាទី​ប៉ុណ្ណោះ ខណៈ​នៅ Premier League គឺ​មិន​ទាន់​ទទួល​បាន​ឱកាស​សោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Manchester Evening News

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT